• By admin
  • Monday April 18th, 2022

MORNING NEWS BRIEF [April 18, 2022]

MORNING NEWS BRIEF [April 18, 2022]

MORNING NEWS BRIEF [April 18, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. អាស៊ាន និងអាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាស៊ាន និងអាមេរិក ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រសួងព័ត៌មាន នឹងធ្វើការចងក្រងសទ្ទានុក្រមអេឡិចត្រូនិក ដែលប្រមូលផ្តុំពាក្យបច្ចេកទេសក្នុងវិស័យសារព័ត៌មាន ជាខេមរភាសា ភាសាអង់គ្លេស និងភាសាបារាំង។ ប្រភព៖ ខ្មែរថាមស៍  
  3. រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ភ្ញៀវទេសចរក្នុងស្រុកមានចំនួន ៥.១៤០.៤៩៥នាក់ ឯភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣៥.២៥៩នាក់។ ប្រភព៖​ Fresh News
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ឥណ្ឌាគឺជាមិត្តយល់ចិត្តកម្ពុជា ជាពិសេសការចូលរួមចំណែកស្តារសេដ្ឋកិច្ច-សង្គមកម្ពុជាក្រោយពេលបានបិទបញ្ចប់សង្គ្រាមស៊ីវិល។ ប្រភព៖ BTV News
  2. គណបក្សប្រជាជន បានព្រមានគណបក្សភ្លើងទាន ស្របពេលដែលក្រសួងមហាផ្ទៃ កំពុងប្រមូលភស្តុតាងពីការជាប់ពាក់ព័ន្ធរបស់ប្រធានគណបក្សភ្លើងទាន និងលោក សម រង្ស៊ី។ ប្រភព៖ ខ្មែរថាមស៍
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កុំរង់ចាំដល់តែពេលមានសង្គ្រាមកើតឡើងទើបស្វែងរកសន្តិភាព និងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការយល់ពីគុណតម្លៃនៃសន្តិភាព។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ១៣ពាន់លានដុល្លារ ក្នុងត្រីមាសទី១នៃឆ្នាំ២០២២ កើនឡើង ៩% បើធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានចំនួន ៩ទ្រីលានដុល្លារ កើនឡើង ៨០% បើធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០២០។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិកមានទំហំទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ ខណៈដែលការនាំចេញទៅប្រទេសចិនមានទំហំទឹកប្រាក់ ៣២០លានដុល្លារ ក្នុងត្រីមាសទី១។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. កម្ពុជា បានកំណត់អាទិភាពសម្រចគោលដៅអាហារសុខភាពសម្រាប់ឆ្នាំ២០៣០ ដោយការផ្តោតសំខាន់លើការទប់ស្កាត់កង្វះអាហារូបត្ថម្ភចំពោះកុមារតូច និងងាយរងគ្រោះ។ ប្រភព៖ ខ្មែរថាមស៍
  2. សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ផ្តោតលើការបង្ហាញទំនាក់ទំនងរវាងរូបិយវត្ថុ និងសង្គម-សេដ្ឋកិច្ច នយោបាយ ដែលមានអាយុកាលជាង២ពាន់ឆ្នាំ។ ប្រភព៖ សារព័ត៌មានថ្មីៗFresh News
  3. អគ្គស្នងការនគបាលជាតិ បានបញ្ជាក់ថា នាពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សចំនួន ២៧នាក់ និងរងរបួសធ្ងន់ចំនួន ៨០នាក់។ ប្រភព៖ Fresh News