• By admin
  • Wednesday April 20th, 2022

MORNING NEWS BRIEF [April 20, 2022]

MORNING NEWS BRIEF [April 20, 2022]

MORNING NEWS BRIEF [April 20, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងពាណិជ្ជកម្ម លើកឡើងថា ការគ្រប់គ្រងជំងឺកូវីដ១៩មានប្រសិទ្ធភាព ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានជំរុញការធ្វើពាណិជ្ជកម្មរបស់កម្ពុជាមួយកម្រិតទៀត ក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
  2. ព្រឹទ្ធសភា នឹងបើកសម័យប្រជុំលើកទី៨ ដើម្បីបន្តពិភាក្សា និងពិនិត្យផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។ ប្រភព៖ ស៊ីស៊ីថាមស៍  
  3. ក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋបន្តអនុវត្តវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ បន្ទាប់ពីធ្វើដំណើរមកពីពិធីបុណ្យចូលឆ្នាំខ្មែរ។ ប្រភព៖​ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មាននយោបាយ
  1. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រៀមដាក់ចេញគោលដៅ យក១០០អាសនៈក្រុមប្រឹក្សា និង០៥មេឃុំ-ចៅសង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ ប្រភព៖ ដើមអម្ពិល
  2. បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនពីបទប្រើឧបករណ៍ឆក់ត្រីខុសច្បាប់​ ប៉ុន្តែគណបក្សភ្លើងទៀន ចាត់ទុកជាថាការគំរាមកំហែងផ្នែកនយោបាយ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  3. គណបក្សនយោបាយមួយចំនួន គ្រោងធ្វើយុទ្ធនាការឃោសនាទ្រង់ទ្រាយធំ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីស្វែងរកការគាំទ្រឱ្យបេក្ខជនរបស់ពួកគេ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចពិភាក្សាលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក និងតម្រង់ទិសការអនុវត្តការងារ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌កម្ពុជា
  2. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីគោលនយោបាយ និងទិសដៅនៃវិស័យ   បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ប្រភព៖ Fresh News
  3. ក្នុងរយៈពេលបីខែនៃឆ្នាំ២០២២ ការនាំចេញផលិតផលកាត់ដេរ និងផលិតផលវិនិយោគមិនមែនកាត់ដេរ មានការកើនឡើង ស្របពេលដែលការនាំចេញអង្ករមានការថយចុះ។ ប្រភព៖ កោះសន្តិភាព
ព៍ត៌មានសង្គម
  1. សម្ដេចតេជោនាយករដ្ឋមន្ដ្រី អញ្ជើញសម្ពោធសមិទ្ធផលគម្រោងការពារទឺកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយទឹក ក្នុងរាជធានីភ្នំពេញជំហានទី៤ ដែលជាជំនួយឥតសំណងរបស់ជប៉ុន។ ប្រភព៖ BTV News
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី កំពុងណែនាំឱ្យក្រសួងពាក់ព័ន្ធសិក្សាការអនុញ្ញាតឱ្យខេត្ត និងក្រុងមួយចំនួនទៀតមិនតម្រូវឱ្យពាក់ម៉ាស់។ ប្រភព៖ AMS News
  3. បញ្ជាការដ្ឋានកងទ័ពជើងគោក បានផ្សព្វផ្សាយផែនការធានាសកម្មភាពចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ និងដូសទី៤ សម្រាប់ប្រជាពលរដ្ឋ កម្មករ កម្មករិនី និយោជិត ក្នុងរាជធានីភ្នំពេញ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា