MORNING NEWS BRIEF [APRIL 24, 2023]

MORNING NEWS BRIEF [APRIL 24, 2023]

MORNING NEWS BRIEF [APRIL 24, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យធ្វើយ៉ាងណាឱ្យដំណើរ-ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខ នឹងប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ និងមិនមានការគាបសង្កត់។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. កម្ពុជា និងបារាំង បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ជាពិសេសលើការនាំចូលផ្លែប៉ោមពីបារាំងមកកម្ពុជា និងការនាំចេញផ្លែស្វាយពីកម្ពុជាទៅបារាំង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. កម្ពុជា និងកូរ៉េ បានប្តេជ្ញានឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ដើម្បីរួមចំណែកដល់ការអនុវត្តគម្រោងនវនុវត្តន៍នានា សម្រាប់ប្រយោជន៍រួមនៃភាគីទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានប្រកាសពីដំណើរការចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ទី៨​ ខែឧសភា ឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ចិន បានបញ្ជាក់ការប្តេជ្ញាចិត្តលើការរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា គ្រប់កាលៈទេសៈ តាមរយៈកិច្ចសហប្រតិបត្តិការស៊ីជម្រៅសម្រាប់ប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News 
  3. កម្ពុជា និងវៀតណាម បានបើកកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៦  ដោយផ្តោតលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
  1. ធនាគារជាតិ បានបង្ហាញថា ធនាគារពាណិជ្ជកម្ម និងឯកទេសនៅកម្ពុជា បានគ្រប់គ្រងទ្រព្យសកម្មក្នុងវិស័យហិរញ្ញវត្ថុស្ទើរទាំងស្រុងដែលមានទឹកប្រាក់ប្រមាណ ៥៦.៥៧៧ពាន់លានដុល្លារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញ បានទទួលបានប្រាក់ចំណូលប្រមាណ ៨,២៣លានដុល្លារ ថយចុះ ១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍បន្ថែម បន្ទាប់ពីការងើបឡើងវិញនៃវិបត្តិជំងឺកូវីដ១៩ ដើម្បីជំរុញកំណើនទេសចរណ៍ក្នុងតំបន់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. សម្តេចតេជោ​ បានជំរុញក្រសួងការងារឱ្យបន្តខិតខំរកដំណោះស្រាយលើការការពារសិទ្ធិ និងការពារការរំលោភបំពានលើកម្មករ និងពលកររស់នៅក្រៅប្រទេសឱ្យកាន់តែប្រសើរឡើង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងអប់រំ និងមជ្ឈមណ្ឌលអាស៊ាន-ចិន បានពិភាក្សាការងារលើការអភិវឌ្ឍធនធានមនុស្ស និងជំរុញបន្ថែមកិច្ចសហប្រតិបតិ្តការក្នុងវិស័យអប់រំរវាងកម្ពុជា-ចិន និងចិន-អាស៊ាន។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងថា កម្ពុជានឹងចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿនទី២ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត នៅថ្ងៃទី៧​ ខែមិថុនា ឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍