MORNING NEWS BRIEF [APRIL 25, 2023]

MORNING NEWS BRIEF [APRIL 25, 2023]

MORNING NEWS BRIEF [APRIL 25, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា។ ប្រភព៖ Fresh News 
  2. ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ២០,៩១លានដុល្លារ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. ក្រសួងឧស្សាហកម្ម និងសមាគមជប៉ុន-កម្ពុជា បានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការជំរុញការវិនិយោគជប៉ុនបន្ថែម ដើម្បីអនុវត្តវិស័យអាទិភាពចំនួន ០៧ ឱ្យមានប្រសិទ្ធភាព។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានបង្ហាញថា មានគណបក្សនយោបាយចំនួន ០៤ បានចុះបញ្ជី​គណ​​បក្សនយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​ឆ្នាំ​ ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន ០២គ្រឿង បានចូលចតនៅក្រុងព្រះសីហនុ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ព ចាប់ពីថ្ងៃទី២៤-២៦ ខែមេសា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. កម្ពុជា​ និងចិន នឹងរៀបចំសមយុទ្ធយោធាមនុស្សធម៌ ផ្នែកសុខា-ភិបាលរួមគ្នាទេវតាសន្តិភាពឆ្នាំ២០២៣ ដើម្បីឆ្លើយតបនឹងបរិបទសកល និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិស៊ីជម្រៅ។ប្រភព៖ Fresh News 
ព័ត៌មានសេដ្ឋកិច្ច
  1. គិតត្រឹមខែមេសាឆ្នាំ២០២៣ CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ០២បន្ថែម ដែលមានទំហំទឹកប្រាក់ប្រមាណ ១០,៤លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ ៣ពាន់កន្លែង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. គិតត្រឹមឆមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាស៊ាន សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ ថយចុះ១៣% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ខេត្តស្ទឹងត្រែង ទទួលបានចំណូលពីផលិតផលកសិកម្មក្នុងចន្លោះ ៧០០ ទៅ ៨០០លានដុល្លារ ដែលវិស័យកសិកម្មមានកំណើនបី ៦% ទៅ ៧% ក្នុង ១ឆ្នាំៗ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំអាជ្ញាធរថ្នាក់មូលដ្ឋានបន្តខិតខំដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា និងជប៉ុន បានសហការគ្នាលើគម្រោងធ្វើឱ្យប្រសើរឡើងនូវប្រតិបតិ្តការប្រៃសណីយ៍នៅកម្ពុជា ដើម្បីធ្វើទំនើបកម្មវិស័យប្រៃសណីយ៍កម្ពុជា ស្របតបតាមបច្ចេកវិទ្យាស្តង់ដារអន្តរជាតិ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងធនធានទឹក បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ជាលើកទី២  សម្រាប់ឆ្នាំ២០២៣ ដោយផ្អែកលើស្ថានភាពអាកាសធាតុសកល។ ប្រភព៖ សារព័ត៌មានដើមអម្ពិល