MORNING NEWS BRIEF [APRIL 27, 2023]

MORNING NEWS BRIEF [APRIL 27, 2023]

MORNING NEWS BRIEF [APRIL 27, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្នុងថ្ងៃទី៣ នៃការចុះបញ្ជី គ.ជ.ប បានបង្ហាញថា មានគណបក្សនយោបាយសរុបចំនួន ០៧ បានចុះបញ្ជីសម្រាប់ការឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣។ ប្រភព៖ AMS News 
  2. កម្ពុជា និងវៀតណាម គ្រោងនឹងបង្កើតក្របខ័ណ្ឌច្បាប់ និងយន្តការកិច្ចសហប្រតិបត្តិការ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការ ដែលរួមមានពាណិជ្ជកម្មនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  3. ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ថា អង់គ្លេស នៅតែបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា សម្រាប់ការនាំចូលផលិតផលកាត់ដេរ និងកសិកម្មមួយចំនួនទៀតពីកម្ពុជា។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានបញ្ជាក់ថារដ្ឋាភិបាលបានចំណាយថវិកាទាំងអស់លើដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧  បើទោះបីជាពុំទាន់ទទួលបានជំនួយពីបរទេសក៏ដោយ។ ប្រភព៖ ខ្មែរថាមស៍
  2. ឧបការីរដ្ឋមន្ត្រីការបរទេស​ចិន បានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២១-២៥​ ខែមេសា ដែលបានរួមចំណែកដល់ការពង្រឹងសកម្មភាពកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងកម្ពុជា-ចិន។ ប្រភព៖ ខ្មែរថាមស៍
  3. នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងប្រតិភូកងទ័ពរំដោះប្រជាជនចិន បានពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបន្ថែមពីលើការធ្វើសមយុទ្ធរួមគ្នា ខាងការងារសង្គ្រោះមនុស្សធម៌។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
  1. សម្តេចតេជោ បានលើកទឹកចិត្តសមាគមជប៉ុន-កម្ពុជា ឱ្យខិតខំជំរុញចលនាវិនិយោគិនជប៉ុនមកកម្ពុជា ស្របពេលដែលច្បាប់វិនិយោគថ្មី មានការអនុគ្រោះជាច្រើនសម្រាប់វិនិយោគិនបរទេស។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៣០៨,៣៩១លានដុល្លារ កើនឡើង ០,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងសេដ្ឋកិច្ច និងក្រុមហ៊ុន ABA បានចុះហត្ថលេខាលើ MoU ស្តីពី កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍ FinTech ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែទូលំទូលាយ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. កម្ពុជា ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការសម្រាប់អាណត្តិ ឆ្នាំ២០២៣-២០២៤ នៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ នៅតំបន់អាស៊ី។ ប្រភព៖ សារព័ត៌មានដើមអំពិល
  2. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនគរបាលកម្ពុជា-វៀតណាម និងស្នើឱ្យបន្តការសហការអភិវឌ្ឍសមត្ថភាពនគរបាលបន្ថែមទៀត។ ប្រភព៖ AMS News
  3. កម្ពុជា​ និងអង់គ្លេស បានឯកភាពលើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យការងារ តាមរយៈការជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ និងពង្រឹងសមត្ថភាពបន្ថែម។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី