• By admin
  • Friday April 29th, 2022

MORNING NEWS BRIEF [April 29, 2022]

MORNING NEWS BRIEF [April 29, 2022]

MORNING NEWS BRIEF [April 29, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែល្អប្រសើរ ព្រមទាំងការផ្លាស់ប្តូរលើបញ្ហានានារួមគ្នា។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងការបរទេស បានស្នើឱ្យតំណាងអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ផ្តល់កិច្ចសហការ និងយកចិត្តទុកដាក់ប្រឆាំងនឹងការរីកសាយភាពអាវុធប្រល័យលោក។ ប្រភព៖  ភ្នំពេញប៉ុស្តិ៍
  3. រាជរដ្ឋាភិបាល បានចំណាយថវិកាជាង ២៨ លានដុល្លារ ឧបត្ថម្ភដល់កម្មករ និងនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលរងគ្រោះដោយជំងឺកូវីដ១៩ ចាប់ពីឆ្នាំ២០២០ ដល់២០២២។ ប្រភព៖​ កោះសន្ដិភាព
ព័ត៌មាននយោបាយ
  1. មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងអគ្គសេនាធិការចម្រុះនៃកងកម្លាំងស្វ័យការពារជប៉ុន បានប្តេជ្ញាលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកងទ័ពឱ្យកាន់តែរីកចម្រើន។ ប្រភព៖ រស្មីកម្ពុជា
  2. ប្រធានសមាគមន៍ជប៉ុន-កម្ពុជា បានជួបពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីការអភិវឌ្ឍ និងឱកាសវិនិយោគ ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ប្រធានអតីតគណបក្សបេះដូងជាតិ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ជុំវិញការបង្កើតគណបក្សបេះដូងជាតិ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្ដេចតេជោនាយករដ្ឋមន្រ្តី បានជំរុញឱ្យមានការអភិវឌ្ឍតំបន់សមរភូមិប្រយុទ្ធកាលពីអតីតកាល  ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្ម។ ប្រភព៖ AMS News
  2. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្ដេជ្ញាលើកកម្ពស់ និងជំរុញការគាំទ្រផលិតផលខ្មែរ ដើម្បីកែលម្អជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជន។ ប្រភព៖ Fresh News
  3. អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចលើកលែងពន្ធប្រថាប់ត្រា ចំពោះអចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង ៧ ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. EIF ផ្ដល់មូលនិធិសម្រាប់កម្ពុជា ដើម្បីសិក្សាអំពីឧបសគ្គលើការដាក់ពង្រាយស្ត្រីក្នុងកងយោធពលខេមរភូមិន្ទ ចូលក្នុងប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ប្រភព៖ ខ្មែរថាមស៍
  2. ស​.ស.យ.ក. គ្រោងរៀបចំសិក្ខាសាលា ស្ដីពី ការជំរុញសហគ្រិន ភាពយុវជនក្រោមប្រធានបទ «ការយល់ដឹងពីវិទ្យាសាស្ដ្រ និង បច្ចេកវិទ្យា(STEM)ក្នុងការជំរុញសហគ្រិនភាព»។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មាន
  3. ប្រជាពលរដ្ឋ បានព្រួយបារម្ភពីជំងឺដង្កាត់ និងផលប៉ះពាល់ដល់សត្វចិញ្ចឹម និងដំណាំកសិផល ដែលបណ្តាលមកពីធាតុអាកាសឡើងកម្តៅ និងភ្លៀងធ្លាក់មិនប្រក្រតី។ ប្រភព៖ ខ្មែរថាមស៍