By admin
Wednesday August 3rd, 2022
MORNING NEWS BRIEF [AUGUST 03, 2022]
MORNING NEWS BRIEF [AUGUST 03, 2022]
MORNING NEWS BRIEF [AUGUST 03, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday August 3rd, 2022
Wednesday August 3rd, 2022
ព័ត៌មានសំខាន់ៗ
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអះអាងថា អាស៊ាននឹងគិតគូរឡើងវិញលើការឯកភាពទាំង៥ចំណុច ជុំវិញបញ្ហាមីយ៉ាន់ម៉ា ប្រសិនបើមានអ្នកទោសបន្ថែមទៀតត្រូវបានប្រហារជីវិត។ ប្រភព៖ សារព័ត៌មានថ្មីៗ
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានយល់ស្របលើការបន្តផែនការសកម្មភាពពង្រឹងការបន្តអនុវត្តសន្ធិសញ្ញា ស្ដីពី តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានបញ្ជាក់ថា «កម្ពុជារក្សាប្រកាន់គោលនយោបាយចិនតែមួយ» ខណៈស្ថានភាពនៅកោះតៃវ៉ាន់ កំពុងតែភាពតានតឹង។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្រ្តី អំពាវនាវឱ្យអាស៊ានកៀរគរកិច្ចខិតខំប្រឹងប្រែងផ្តោតលើកត្តាដែលបង្រួបបង្រួមអាស៊ាន និងសម្រេចនូវគោលដៅកំពូលរបស់ខ្លួនគឺ ឯកភាពក្នុងភាពចម្រុះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងការបរទេសបានឱ្យដឹងថា បញ្ហាក្នុងតំបន់មីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងបេក្ខភាពទីម័រខាងកើត គឺជារបៀបវារៈសំខាន់ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥។ ប្រភព៖ សារព័ត៌មានថ្មីៗ
គណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលទីក្រុងពិភពលោកលើកទី៨ និងវេទិកាអភិបាលក្រុងឆ្នាំ២០២២ នៅសិង្ហបុរី ដែលផ្តោតសំខាន់លើការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
រាជរដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកាពិសេស ដើម្បីបញ្ចៀស និងបន្ធូរបន្ថយសម្ពាធហានិភ័យ និងបញ្ហាប្រឈមនានា ដែលកើតឡើងដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ធនាគារជាតិនៃកម្ពុជា បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា បន្តកើនឡើងក្នុងរង្វង់ ៥,៣% ក្នុងឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចសាកល និងសេដ្ឋកិច្ចក្នុងស្រុក។ ប្រភព៖ BTV News
ក្រុមហ៊ុនចែកចាយអាហារ Azaylla នឹងជួយជំរុញទីផ្សារកសិករកម្ពុជា តាមរយៈការធ្វើការងារដោយផ្ទាល់ជាមួយកសិករ ដើម្បីកែលម្អគុណភាពដំណាំ បង្កើនទិន្នផល និងទទួលបានឥណទាន។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
ក្រសួងកសិកម្ម បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ និងក្រុមហ៊ុនកូរ៉េ លើការបណ្ដុះបណ្ដាលជំនាញកសិកម្មដល់មន្ត្រី និស្សិត គ្រូបង្រៀន និងកសិករ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងចាត់វិធានការដាក់ពិន័យចំពោះរថយន្តដឹកលើសទម្ងន់ ជាពិសេសរថយន្តដឹកទំនិញដែលធ្វើឱ្យផ្លូវជនបទរងការខូចខាត។ ប្រភព៖ ខ្មែរថាមស៍
អាជ្ញាធរស្រុកទឹកឈូ ខេត្តកំពត បានប្រកាសឱ្យពលរដ្ឋរុះរើសំណង់ចេញពីបណ្តោយឆ្នេរព្រែកកំពត ដើម្បីរដ្ឋបាលខេត្តអភិវឌ្ឍជាសួនច្បារសាធារណៈ។ ប្រភព៖ ខ្មែរថាមស៍