• By admin
  • Thursday August 4th, 2022

MORNING NEWS BRIEF [AUGUST 04, 2022]

MORNING NEWS BRIEF [AUGUST 04, 2022]

MORNING NEWS BRIEF [AUGUST 04, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការវិវឌ្ឍឆ្លងច្រកសមុទ្រ និងអំពាវនាវឱ្យភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ជាអតិបរមា។ ប្រភព៖ ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ
  2. ធនាគារជាតិនៃកម្ពុជា បានព្យាករអតិផរណានៅកម្ពុជា នឹងធ្លាក់មកនៅត្រឹម ៣,២% ក្នុងឆមាសទី២ បើធៀបនឹង ៦,៥% នៅក្នុងឆមាសទី១ នៃឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្នើការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយកាតា លើវិស័យទេសចរណ៍ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីការទេសឥណ្ឌា បានថ្លែងថា ឥណ្ឌានឹងបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អលើវិស័យទេសចរណ៍ ជំនួញ និងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងការបរទេសកម្ពុជា ស្នើឱ្យភាគីពាក់ព័ន្ធក្នុងបញ្ហាសមុទ្រចិនខាងត្បូងទាំងអស់ ដោះស្រាយដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់ដែលមានស្រាប់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋមន្ត្រីការបរទេសជប៉ុន​ ស្នើពិភាក្សាលើកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយក​ម្ពុជា រួមមានបញ្ហាមីយ៉ាន់ម៉ា សង្គ្រាមរុស្សីនិងអ៊ុយក្រែន និងសមុទ្រចិនខាងត្បូង។ ប្រភព៖ ភ្នំពេញប៉ុស្ត៍
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើរដ្ឋាភិបាលចិនគាំទ្រគំនិតផ្តួចផ្តើមលេខាធិការដ្ឋាននៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅភ្នំពេញ។ ប្រភពFresh News
  2. កម្ពុជា និងសហព័ន្ធអារ៉ាប់រួមអេមីរ៉ាត នឹងបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងបង្កើនការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម​។ ប្រភព៖  Fresh News
  3. ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២២ ការនាំចេញអង្ករទៅកាន់ប្រទេសចិន មានប្រមាណជា ១៦៩.៧៦៦តោន គិតជាទឹកប្រាក់ចំនួន ៨៩លានដុល្លារអាមេរិក។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. ក្រុមហ៊ុនកូរ៉េ បានប្រគល់ម៉ាស៊ីនព្យាបាលជំងឺកូវីដ១៩ និងប្រឆាំងជំងឺមហារីកដល់កម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺទាំងនេះ។​ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. អភិបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការដកអាជ្ញា-ប័ណ្ណអាជីវកម្ម ក្នុងករណីរកឃើញមានការផ្ទុះអាវុធ ការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗ។ ប្រភព៖ខ្មែរថាមស៍
  3. ក្រសួងសុខាភិបាល បានទទួលកញ្ចប់តេស្តរកវីរុសអុតស្វា ចំនួន ៥០០ឯកតា ដែលជាជំនួយពីរដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្សី។  ប្រភព៖Fresh News