MORNING NEWS BRIEF [AUGUST 15, 2023]
MORNING NEWS BRIEF [AUGUST 15, 2023]
MORNING NEWS BRIEF [AUGUST 15, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday August 15th, 2023
Tuesday August 15th, 2023
ព័ត៌មានសំខាន់ៗ
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គ្រោងនឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅប្រទេសចិន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
តួកម៉េនីស្ថាន បង្ហាញបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា និងការភ្ជាប់ជើងហោះហើរត្រង់ ដើម្បីជំរុញលំហូរនៃភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ ប្រភព៖ Fresh News
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង UNESCO ប្រចាំកម្ពុជាបានបើកកិច្ចពិភាក្សាលើការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ ២០២៤-២០២៨។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
មន្ត្រីជាន់ខ្ពស់របស់គ.ជ.ប ថ្លែងថាភាពជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនគោពទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងអំណរគុណចំពោះចិន លើការគាំទ្រសម្រាប់ការអភិវឌ្ឍ និងរបៀបវារៈសំខាន់ៗរបស់កម្ពុជា និងបញ្ជាក់ជំហរកម្ពុជាក្នុងការគាំទ្រគោលនយោបាយចិនតែមួយ។ ប្រភព៖ ខ្មែរថាមស៍
អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភា បានលើកឡើងថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន មកកម្ពុជានឹងជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៣ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៨១៥លានដុល្លារ កើនឡើង១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៣ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារថយចុះ ១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានថ្លែងថាកម្ពុជាមានសុទិដ្ឋិនិយមថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតមុនកូវីដ១៩ ពោលគីប្រមាណ ៧លាននាក់ក្នុងឆ្នាំ២០២៥ ឬ ២០២៦។ ប្រភព៖ Fresh News
ព័ត៌មានសង្គម
រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងថា ក្រសួងបាននិងកំពុងដាក់ចេញយុទ្ធសាស្ត្រពង្រឹងប្រព័ន្ធអប់រំឱ្យកាន់តែមានប្រសិទ្ធភាព និងស្តង់ដារនៅគ្រប់កម្រិត ដើម្បីឆ្លើយតបនឹងបរិការណ៍ជាតិ និងអន្តរជាតិ។ ប្រភព៖ AMS News
អន្តរក្រសួង បានចុះអនុស្សរណៈយោគយល់ ដើម្បីពង្រឹងការគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម និងសំណល់រឹង ឱ្យស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងធនធាទឹក បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ថានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាមួយនឹងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៦-២២ ខែសីហា ខាងមុខ។ ប្រភព៖ Fresh News