MORNING NEWS BRIEF [AUGUST 16, 2023]

MORNING NEWS BRIEF [AUGUST 16, 2023]

MORNING NEWS BRIEF [AUGUST 16, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣ រហូតមកដល់ការបោះឆ្នោតឆ្នាំ២០២៣ កម្ពុជា បានធ្វើការបោះឆ្នោតស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងសេរីពហុបក្ស។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. អ្នកវិភាគ និងយុវជន បានបង្ហាញភាពជឿជាក់លើការដឹកនាំរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថ្មី ជាពិសេសលើការពង្រឹងទំនាក់ទំនងការទូតអន្តរជាតិនានា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. កម្ពុជា នឹងធ្វើម្ចាស់ផ្ទះ និងប្រធាននៃកិច្ចប្រជុំលេខាធិការដ្ឋាន នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន លើកទី១៩ ពីថ្ងៃទី ១៦-១៧ ខែសីហា ឆ្នាំ២០២៣ ក្នុងខេត្តសៀមរាប។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានលើកឡើងថា ភាពជោគជ័យនៃការបោះឆ្នោតជាតិឆ្នាំ២០២៣ គឺជាសមិទ្ធិផលថ្មីមួយ ដែលកម្ពុជាសម្រេចបានក្នុងដំណើរការប្រជាធិបតេយ្យ និងកែទម្រង់ការបោះឆ្នោត។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួងមហាផ្ទៃ​ឱ្យខិតខំ​បំពេញការងារបន្ត ​ ​ដើម្បី​និរន្តរភាព​ជាតិ ខណៈ​ប្រទេស​មានការ​ផ្លាស់ប្តូរ​ជំនាន់​ថ្នាក់ដឹកនាំ​។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំគ្រប់កងកម្លាំង ឱ្យ​ពង្រឹង​​សន្តិ-សុខ​សណ្ដាប់ធ្នាប់​​ នា​ព្រឹត្តិការណ៍​ប្រជុំ​សភា​ ​និង​ស្បថ​ចូលកាន់​តំណែង​រដ្ឋាភិបាល​​នីតិកាល​ទី​៧​ នាថ្ងៃទី២១-២២ ខែសីហា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
  1. គិតត្រឹមខែកក្កដានៃឆ្នាំ២០២៣ ការនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ ៦,២៧លានដុល្លារ ថយចុះ ២០,៤៤%។ ប្រភព៖ ខ្មែរថាមស៍
  2. ប្រតិភូសភាពាណិជ្ជកម្មថៃ ស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ខណៈឆមាសទី១នៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរសម្រេចបាន ១,៩ពាន់លានដុល្លារ។ ប្រភព៖ ស្ថានីយទូរស្សន៍ បី ធី វី 
  3. មន្ត្រីជាន់ខ្ពស់នៃ CDC លើកឡើងថា លំហូរវិនិយោគបរទេសនៅកម្ពុជា មានស្ថិរភាពល្អ បើទោះបីជាផលប៉ះពាលនៃជំងឺកូវីដ១៩ និងភាពតានតឹងនៃពាណិជ្ជកម្មរវាងអាម៉េរិក-ចិនបន្តអូសបន្លាយ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. ចិន នឹងផ្តល់ជំនួយជាទឹកដល់កម្ពុជាក្នុងប្រាក់ ៤១,៣៤លានដុល្លារ​ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវដែក និងការកសាងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដែលតភ្ជាប់ទៅថៃ ឡាវ និងចិន។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងបរិស្ថាន ដាក់ឱ្យប្រើប្រាស់កម្មវិធី «ដើរលេងស្រុកយើង» ដែលជាទំនើបកម្មក្នុងការគាំទ្រនិងផ្សព្វផ្សាយ​វិស័យទេសចរណ៍បែបបច្ចេកវិទ្យាស៊ីវីល័យឱ្យកាន់តែមានប្រសិទ្ធភាព។​ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. រដ្ឋបាល​ខេត្តកណ្តាល នឹងដាក់ឱ្យប្រើ​ប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលតាមបែបឌីជីថល ដើម្បីធ្វើកំណែទម្រង់វិស័យរដ្ឋបាលសាធារណៈប្រកបដោយទំនើបកម្ម តាមបរិបទ IR4.0។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍