MORNING NEWS BRIEF [AUGUST 24, 2023]

MORNING NEWS BRIEF [AUGUST 24, 2023]

MORNING NEWS BRIEF [AUGUST 24, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. គណៈរដ្ឋមន្ត្រីនីតិកាលទី៧នៃរដ្ឋសភា បានបើកកិច្ចប្រជុំពេញអង្គលើកដំបូង និងមានការថ្លែងសារពាក់ព័ន្ធលើគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល ឆ្នាំ២០២៣-២០២៨។ ប្រភព៖ ក្រសួងព័ត៌មាន 
  2. សម្តេចតេជោ បានថ្លែងថា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងនាយករដ្ឋមន្ត្រីថ្មីថៃ នឹងធ្វើការរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងរវាងប្រទេសជិតខាងទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  3. ឯកឧត្តម ប្រាក់ សុខុន ថ្លែងថា កម្ពុជា បានការពារយ៉ាងគត់មុតនូវ អធិបតេយ្យ និងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ដោយការចរចា ដើម្បីការពារកេរ្តិ៍ឈ្មោះកម្ពុជាពីការវាយប្រហារ នៅគ្រប់វេទិកា។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
  1. ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនូវគោលនយោយបាយអាទិភាព របស់រដ្ឋាភិបាលនីតិកាលទី៧ ចំនួន ៦ចំណុច ដែលនឹងត្រូវអនុវត្តភ្លាមក្នុងឆ្នាំ២០២៣។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  2. នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ទៅទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាមនាពេលសមស្របខាងមុខ។ ប្រភព៖ ខ្មែរថាមស៍​
  3. រដ្ឋមន្ត្រីក្រសួងការបរទេសថ្មី ​បានប្តេជ្ញាបន្តការពារអធិបតេយ្យកម្ពុជា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបណ្តាប្រទេសជាមិត្ត និងគោរពផលប្រយោជន៍គ្នា​ទៅវិញទៅមក។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
  1. កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម អាច​នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា នៅពេល​ឆាប់ៗ​នេះ ខណៈ​ការ​ចរចា​លើ​ខ្លឹមសារ​សម្រេចបាន​ជាង ៩៦​%​។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌូណេស៊ី សម្រេចបានក្នុងទំហំទឹកប្រាក់ ៦៧១លានដុល្លារ កើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងទេសចរណ៍ បង្ហាញថា ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៣ កម្ពុជា បានកត់ត្រាភ្ញៀវទេសចរអន្តរជាតិជាង ៣,០៣ លាននាក់ កើនឡើង ៣០៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​សាធា​​រ​ណ​កា​រថ្មី​ ​​ប្តេ​ជ្ញា​យ​ក​​ចំណេះ​ដឹ​ង ​និ​ង​បទ​ពិ​សោធ​ន៍​ ​ដែល​បាន​រៀ​ន​សូ​ត្រ ​និ​ងអ​នុ​វ​ត្តក្នុងវិស័យសាធារណការ ​ដើម្បី​បន្ត​អ​ភិវឌ្ឍ​​​វិស័​យនេះឱ្យ​កាន់​តែ​មា​ន​ភា​ព​រីក​ច​ម្រើន​​បន្ថែ​ម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. រដ្ឋបាលខេត្តសៀមរាប  និងក្រុមហ៊ុនចិន ពិភាក្សាលើការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចូលទៅក្រុងសៀមរាប។​​ ប្រភព៖ Fresh News
  3. គ.ជ.ប.ជ ​ជំរុញ​​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ ​ដើម្បី​ប្រសិទ្ធ​ភាព​នៃ​ការ​ជួយសង្គ្រោះ​ជនរងគ្រោះ​​ ​និង​ការ​បង្ក្រាប​ជនល្មើស​ទាន់ពេល​វេលា​។ ប្រភព៖ ខ្មែរថាមស៍