By admin
Friday August 26th, 2022
MORNING NEWS BRIEF [AUGUST 26, 2022]
MORNING NEWS BRIEF [AUGUST 26, 2022]
MORNING NEWS BRIEF [AUGUST 26, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday August 26th, 2022
Friday August 26th, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ចិនតែងតែផ្តល់ជំនួយយ៉ាងទាន់ពេលវេលាមកកម្ពុជា ពេលជួបការលំបាក ខណៈ កម្ពុជាគិតដល់ចិនមុនគេ ពេលដោះស្រាយបញ្ហាអភិវឌ្ឍន៍។ ប្រភព៖
សារព័ត៌មានថ្មីៗ
កម្ពុជា និងតួកគី នឹងរៀបចំកិច្ចប្រជុំពាណិជ្ជកម្មទ្វេភាគីនៅខែតុលា លើការវិនិយោគ ធុរកិច្ច ដឹកជញ្ជូន ឧស្សាហកម្ម វិទ្យាសាស្ត្រ កសិកម្ម អាកាសចរស៊ីវិល សុខាភិបាល អប់រំ និងទេសចរណ៍។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋាភិបាលអូស្រ្តាលី បានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២៨៣.០០០ដូសបន្ថែម ដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលនឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៦ ខែសីហានេះ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់របស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ និងប្រឆាំងរាល់ចេនាបំពានលើអធិបតេយ្យចិន។ ប្រភព៖
Fresh News
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថា កម្ពុជាតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមអ្វីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ ប្រភព៖ខ្មែរថាមស៍
ក្រុមប្រឹក្សាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានទទួលយកភស្តុតាងថ្មីប្រឆាំងលោក កឹម សុខា ពាក់ព័ន្ធនឹងបទសមគំនិតផ្តួលរំលំរដ្ឋាភិបាលចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៧។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
មូលបត្ររដ្ឋទំហំ៣០០លានដុល្លារ នឹងត្រូវបានបោះលក់សម្រាប់វិនិយោគិនពីខែកញ្ញា ឆ្នាំ២០២២ ដែលធនាគារជាតិនៃកម្ពុជា នឹងជាអ្នកបោះលក់នូវមូលបត្ររដ្ឋនេះលើទីផ្សារមូលបត្រកម្ពុជា។ ប្រភព៖ សារព័ត៌មានថ្មីៗ
កិច្ចព្រមព្រៀង RCEP និង CCFTA បានរួមចំណែកដល់ការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការសម្របសម្រួលនិងជំរុញពាណិជ្ជកម្ម វិនិយោគ និងលទ្ធភាពទីផ្សារកាន់តែធំ។ ប្រភព៖ ខ្មែរថាមស៍
រយៈពេល៧ខែ ឆ្នាំ២០២២ ការនាំចេញផលិតផលថ្នាំជក់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានកើនឡើង១០០% បើធៀបទៅនឹងឆ្នាំ២០២១ ដោយវៀតណាមជាទីផ្សារធំជាងគេ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
កូរ៉េខាងត្បូង នឹងជួយគាំទ្រដល់កម្ពុជា ទាំងថវិកា និងការបណ្តុះបណ្តាលជំនាញចែករំលែកបទពិសោធន៍ លើការស្តារនីតិសម្បទា ដល់កម្មករនិយោជិតដែលរងគ្រោះថ្នាក់ការងារ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ខេត្តស្វាយរៀងនឹងត្រូវប្រកាសជាខេត្តអស់មីននៅក្នុងឆ្នាំ២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់ពលករកម្ពុជាកំពុងបំពេញការងារនៅក្រៅប្រទេស កុំឱ្យរត់ចោលការងារត្រឡប់មកវិញទាំងតក់ក្រហល់ ព្រោះតែអបិយជំនឿមិនសមហេតុផល។ ប្រភព៖ Fresh News