MORNING NEWS BRIEF [AUGUST 29, 2023]

MORNING NEWS BRIEF [AUGUST 29, 2023]

MORNING NEWS BRIEF [AUGUST 29, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបង្ហាញជំហរក្នុងការគាំទ្របេក្ខភាពរបស់ទីម័រខាងកើតនៅក្នុងអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក និងនិម្មាបនកម្មតំបន់ និងសកលនានា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានថ្លែងពីការអនុវត្តគោលនយោបាយបន្តពីអាណត្តិចាស់ ដោយការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាមួយនឹងកំណែទម្រង់ឱ្យកាន់តែមុតស្រួច។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. អគ្គលេខាធិការរងUN បានអបអរសាទរដល់លទ្ធផលជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា និងជូនពរដល់រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. លោកជំទាវ​ប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍ដល់ឯកអគ្គរាជទូតតែងតាំងថ្មី ឱ្យខិតខំបំពេញភារកិច្ច និងស្ទួយកិត្តិនាមកម្ពុជា ដោយឈរលើមូលដ្ឋានតម្លៃជាតិ និងប្រយោជន៍ជាតិជាធំ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. នាយករដ្ឋមន្ត្រីអ៊ុយក្រែន មានសុទិដ្ឋនិយមចំពោះការបន្តពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគី និងការគាំទ្រគ្នាទៅវិញទៅមក លើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាថ្មី។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងធ្វើការសហការជាមួយភាគីចិន ដើម្បីបន្តផ្សព្វផ្សាយចំណងមិត្តភាពដែកថែប នៃប្រទេសទាំងពីរ ពិសេសការរួមគ្នាកសាងសហគមន៍វាសនារួមរវាង កម្ពុជា-ចិន។ ប្រភព៖ សារព័ត៌មានដើមអំពិល
ព័ត៌មានសេដ្ឋកិច្ច
  1. ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានស្នើដល់ភាគីកូរ៉េជំរុញការ វិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ដើម្បីបំពេញដល់តម្រូវការនាំចេញ។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា និងទីម័រខាងកើត បានឯកភាពគ្នានឹង MoU ស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនទេសចរណ៍ និងរួមចំណែកដល់សេដ្ឋកិច្ច និងពង្រីកទំនាក់ទំនងទ្វេភាគី។ ប្រភព៖ Fresh News 
  3. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន១៣បន្ថែម ដែលមានទុនវិនិយោគជាង ៤៣០លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ ១៨.៣០០កន្លែង។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ការអនុវត្តចក្ខុវិស័យនាយករដ្ឋមន្ត្រី ក្នុងការជំរុញកំណែទម្រង់ ពង្រឹងរដ្ឋបាលសាធារណៈ និងការធ្វើទំនើបកម្មស្ថាប័ន គឺជាបេសកកម្មចម្បង របស់ក្រសួង។ ប្រភព៖ Fresh News
  2. រដ្ឋមន្ត្រីក្រសួងសាធារណការ និងឯកអគ្គរដ្ឋទូតអូស្ត្រាលី បានពិភាក្សាលើកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ដែលបានរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។​​ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ការកើនឡើងនៃឌីជី​ថលូប​នី​យកម្ម ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបរិវត្តកម្មឌីជីថល គឺជាកត្តាគាំទ្រដល់​ការ​ជំរុញសេដ្ឋកិច្ច និងបន្តលើកកម្ពស់ការអភិវឌ្ឍសង្គម។ ប្រភព៖ ក្រសួងព័ត៌មាន