MORNING NEWS BRIEF [AUGUST 9, 2023]

MORNING NEWS BRIEF [AUGUST 9, 2023]

MORNING NEWS BRIEF [AUGUST 9, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។ ប្រភព៖ Fresh News
  2. រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងអំពីសារៈសំខាន់នៃការរក្សាមជ្ឈភាព និងឯកភាពអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ក្នុងការរក្សាបានសន្តិភាព និងស្ថិរភាពតំបន់។ ប្រភព៖ ខ្មែរថាមស៍
  3. ឯកឧត្តមបណ្ឌិត គិន ភា រំពឹងថារដ្ឋាភិបាលថ្មីដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត នឹងអនុវត្តនយោបាយការបរទេសដ៏ឆ្លាតវៃ និងជំរុញទំនាក់ទំនងស៊ីជម្រៅជាមួយដៃគូជាច្រើន។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. ប្រធានរដ្ឋឡាវ បញ្ជាក់ការគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជាថ្មី និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងដ៏ល្អ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. អនុប្រធានទី២ព្រឹទ្ធសភា និងប្រធានព្រឹទ្ធសភាវៀតណាម បានពិភាក្សាលើការពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បី គាំទ្រដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ប្រភព៖ ខ្មែរថាមស៍
  3. នគរបាលជាតិ បានជំរុញភ្នាក់ងារសន្តិសុខវិស័យឯកជន ចូលរួមពង្រឹងគោលនយោបាយភូ​មិ-ឃុំ មានសុវត្ថិភាព ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុខសន្តិភាពរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអូស្ត្រាលី សម្រេចបានក្នុងទំហំទឹកប្រាក់ជិត ២៥៨,១៦លានដុល្លារ ដែលមានភាពប្រហាក់ប្រហែលនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងរយៈពេល៧ខែនៃឆ្នាំនេះ កម្ពុជានាំចេញផលិតផលកសិកម្ម ចំនួន ៤,៥លានតោន ដែលសម្រេចបានជាទំហំទឹកប្រាក់ជាង ២,៦ពាន់លានដុល្លារ កើនឡើង ៨% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. អាជ្ញាធរសេវាហិរញ្ញវត្ថុកម្ពុជា និងឥណ្ឌូណេស៊ី បានសហការគ្នា ដើម្បីជំរុញការត្រួតពិនិត្យស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារ និងរួមចំណែកដល់ស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ​របស់​គ.ជ.ប​ ​បាន​បង្ហាញ​ថា​ ​ស្ដ្រី​ដែល​បាន​ជាប់ឆ្នោតតំណាង​រាស្ត្រ​​មាន​ចំនួន​ ១​៦​រូប​ ​ស្មើនឹង​១​២​,៨​%​ នៃ​អាសនៈ​សភា​។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋាភិបាល បាន​សម្រេច​កែប្រែ​ទំហំផ្ទៃ​ដី​ឧទ្យាន​ជាតិ​ចំនួន​ ០៥ ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រង​ ​​លើក​កម្ពស់​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ ​ការ​រក្សា​លំនឹង​បរិស្ថាន​ ​និង​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​​។​ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងធនធានទឹក បានជូនដំណឹងពីស្ថានភាពធាតុអាកាស ថានឹងទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងមានភ្លៀងធ្លាក់កម្រិតតិចទៅបង្គួរ ចាប់ពីថ្ងៃទី៩ ដល់ ទី១៥ ខែសីហា។ ប្រភព៖ Fresh News