• By admin
  • Tuesday December 6th, 2022

MORNING NEWS BRIEF [DECEMBER 02, 2022]

MORNING NEWS BRIEF [DECEMBER 02, 2022]

MORNING NEWS BRIEF [DECEMBER 02, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍៥ចំណុច ដើម្បី ជាធាតុចូលចូលសម្រាប់ការពង្រឹងសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ AMF និង MGMAC 2022 បន្ថែមទៀត។ ប្រភព៖ Fresh News 
  2. រដ្ឋមន្ត្រីក្រសួងអប់រំ បានអំពាវនាវដល់គណៈមេប្រយោគ និងបុគ្គលិកអប់រំ ត្រូវគោរពបទប្បញ្ញត្តិក្រសួង ដើម្បីឱ្យការប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យ និងតម្លាភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ 
  3. រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឺងការអនុវត្តច្បាប់ និងគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលឯកជនឱ្យបានត្រឹមត្រូវ។  ប្រភព៖  ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. សម្ដេចប្រធានព្រឹទ្ធសភា បានអនុញ្ញតឱ្យ ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំងចូលជួបសម្ដែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ប្រភព៖  ស្ថាននីយទូរទស្សន៍ ប៊ី ធី វី 
  2. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា បើមិនមានថ្ងៃកំណើត រណសិរ្ស ២ធ្នូ ១៩៧៨ និង ថ្ងៃរំដោះ ៧ មករា ១៩៧៩ ទេ កម្ពុជាក៏មិនមានថ្ងៃនេះដែរ ព្រោះនេះគឺជាសច្ចធម៌នៃប្រវត្តិសាស្ត្រ។  ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  3. កម្ពុជា កំពុងរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី រដ្ឋធានីអាស៊ាននៅរាជធានីភ្នំពេញ ដែលកិច្ចពិភាក្សាជុំវិញទីក្រុងឆ្លាត គឺជាប្រធានបទអាទិភាព។ ប្រភព៖ ស្ថានីយ៍ទូរទស្ស ប៊ី ធី វី
ព័ត៌មានសេដ្ឋកិច្ច 
  1. មន្ត្រីជាន់ខ្ពស់កម្ពុជា បានលើកឡើងថា អាជ្ញាធរបានផ្តល់អាជ្ញាប័ណ្ណគម្រោងសាងសង់ចំនួន ៣.១៧៦ និងទំហំវិនិយោគ ១,៩៦ពាន់លានដុល្លារក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២២នេះ។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រុមហ៊ុនជប៉ុន និងកាណាដា បានរួមគ្នាបង្កើតគម្រោង​ Mass Project សម្រាប់ឱ្យភ្ញៀវទេសចរណ៍អាចកក់សេវាដឺកជញ្ជូនតាមអនឡាញបានក្នុងព្រលានយន្តហោះនៃខេត្តសៀមរាប។ ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា រំពឹងថានឹងជំរុញការនាំចេញអង្ករ​គ្រាប់វែងទៅកាន់ទីផ្សារអឺរ៉ុប ក្រោយទទួល​ជ័យជម្នះ​លើ​បណ្តឹងតវ៉ា​ចំពោះ​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប ដែល​ដកហូត​ការ​អនុ​​គ្រោះ​ពន្ធ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. សម្តេចតេជោយករដ្ឋមន្ត្រី បានអំពាវនាវដល់អភិបាលរាជធានី-ខេត្ត ឱ្យបន្តប្រើប្រាស់អំពូលវៃឆ្លាត ដោយដាក់បញ្ជាទិញពីរោងចក្រផលិតក្នុងស្រុក។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. អដ្ឋិធាតុយុទ្ធជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ៤៩រូប បានដង្ហែរពីវៀតណាម មកកាន់កម្ពុជាវិញ និងបានរៀបចំពិធីតាមបែបសាសនានៅកោះថ្ម X16 ក្នុងខេត្តត្បូងឃ្មុំ។ ប្រភព៖ Fresh News 
  3. រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបញ្ចៀសចរាចរយានយន្តនៅថ្ងៃទី៣ ធ្នូ ជុំវិញវិមាន​៧មករា ដើម្បីសម្រួលការរៀបចំពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា។ ប្រភព៖ Fresh News