By admin
Friday January 6th, 2023
MORNING NEWS BRIEF [JANUARY 05, 2023]
MORNING NEWS BRIEF [JANUARY 05, 2023]
MORNING NEWS BRIEF [JANUARY 05, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday January 6th, 2023
Monday January 9th, 2023
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីក្រសួងការបរទេស បានបំពាក់គ្រឿងឥស្សរិយយសសហ-មេត្រីថ្នាក់មហាសេនា ជូនឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាចប់អាណត្តិ ចំពោះរួមចំណែក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ ប្រភព៖ ៖ AMS News
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានរៀបសន្និសីទសារព័ត៌មាន ស្តីពីទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា ដើម្បីបំផុស និងផ្សព្វផ្សាយ អំពីទស្សនទានគោលនយោបាយក្នុងវិស័យកសិកម្ម។ ប្រភព៖ Fresh News
ត្រឹមខែធ្នូនៃឆ្នាំ២០២២ គ្រឹះស្ថានអង្គរ រកចំណូលបានក្នុងទំហំទឹកប្រាក់ ១១.៥២៨.១៥៨ដុល្លារ កើនឡើង ២.០៨២,៨៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបិទផ្សាយបញ្ជីបោះ-ឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជី នៅតាមឃុំសង្កាត់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ប្រភព៖Fresh News
ក្រសួងយុត្ដិធម៌ បានចេញសេចក្ដីណែនាំ ស្ដីពីនីតិវិធីដែលត្រូវអនុវត្ដចំពោះជនរងគ្រោះជាអនីតិជន នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដើម្បីការពារសិទ្ធិរបស់ជនរងគ្រោះជាអនីតិជន។ ប្រភព៖ Fresh News
គ.ជ.ប បានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច
គិតត្រឹមខែធ្នូនៃឆ្នាំ២០២២ CDC បានអនុវត្តគម្រោងវិនិយោគចំនួន ១០ បន្ថែម ក្នុងវិស័យកាត់ដេរ ក្នុងទំហំទឹកប្រាក់ជាង ៥០លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ ៩ពាន់កន្លែង។ ប្រភព៖ សារព័ត៌មានថ្មីៗ
គិតត្រឹម១១ខែនៃឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលទៅកាន់ទីផ្សារប្រទេសថៃ សម្រេចបាន ៧៥៦លានដុល្លារ កើនឡើង ៣៥,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ត្រឹមខែវិច្ឆិកានៃឆ្នាំ២០២២ កម្ពុជា បាននាំចេញសំលៀកបំពាក់ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ ៤៣០,១៣១លានដុល្លារ ធ្លាក់ចុះ ៩,៥% ដោយសារតម្រូវការទីផ្សារសកលធ្លាក់ចុះ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
ក្រសួងអប់រំ បានបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជនប្រឡង BACII ថាបានប្រព្រឹត្តទៅ ស្របតាមគោល-ការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ប្រភព៖ កោះសន្តិភាព
ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីចំនួន ១៥ភូមិ ដោយបំបែកចេញពីភូមិចាស់ដែលមានស្រាប់ក្នុងខេត្តពោធិ៍សាត់ ក្នុងគោលនយោបាយផ្តល់សេវាសាធារណៈឱ្យឆាប់រហ័ស។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ឯកឧត្តម យ៉ង សាំងកុមារ បាននិងកំពុងរៀបចំការអនុវត្តគម្រោងកសាងឃុំកសិកម្មគំរូចំនួន ១០ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ប្រភព៖ សារព័ត៌មានថ្មីៗ