By admin
Tuesday December 6th, 2022
MORNING NEWS BRIEF [DECEMBER 05, 2022]
MORNING NEWS BRIEF [DECEMBER 05, 2022]
MORNING NEWS BRIEF [DECEMBER 05, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday December 6th, 2022
Tuesday December 6th, 2022
ព័ត៌មានសំខាន់ៗ
លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានប្រកាសបដិសេធដាច់អហង្ការ លើការចោទប្រកាន់ថា ស.ស.យ.ក. បានរៀបចំបញ្ជីឈ្មោះសមាជិក សមាជិកាត្រូវប្រឡងបាក់ឌុបទៅកាន់ក្រសួងអប់រំ។ ប្រភព៖ Fresh News
ប្រធានគណៈកម្មការនយោបាយ APF បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលើកសំណើសម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ APF នៅកម្ពុជានាពេលអនាគត។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងបញ្ជាក់ថា សិស្សានុសិស្សបច្ចុប្បន្ន ផ្លាស់ប្តូរឥរិយាបថពីការបើកចម្លងឯកសារ មកជាការប្រឡងដោយពឹងផ្អែកលើចំណេះដឹងផ្ទាល់ខ្លួនវិញ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
កម្ពុជា និងប្រេស៊ីល បានឯកភាពគម្រោងបង្កើតស្ថានទូតនៅរាជធានីភ្នំពេញ និងរដ្ឋធានីប្រាស៊ីលីយ៉ា ដើម្បីពង្រឹងបន្ថែមទំនាក់ទំនងការទូតឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសឡាវដែលបានផ្តល់ កិច្ចសហប្រតិបត្តិការទ្វេភាគីល្អលើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា ឡាវ វៀតណាម និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នានៅទីក្រុងហូជីមីញ អំពីការជំរុញកិច្ចសហប្រតិបត្តិការជាមូលដ្ឋានលើវិស័យអាទិភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថាការលើកកម្ពស់ទីក្រុងវៃឆ្លាត នឹងក្លាយជាកម្លាំងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែខ្លាំងបន្ថែមទៀត។ ប្រភព៖ AMS
កម្ពុជា កំពុងសម្លឹងមើលទីផ្សារពាណិជ្ជកម្មនៅអាមេរិកបន្ថែមទៀត សម្រាប់ការនាំចេញផលិតផល ខណៈដែលការនាំចេញទៅអាមេរិក មានទំហំទឹកប្រាក់ ៨,៧ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងទេសចរណ៍ បានព្យាករថាខេត្តសៀមរាបអាចមានកំណើនភ្ញៀវទេសចរចំនួន ២,២៧លាននាក់នៅក្នុងឆ្នាំ២០២២ ជាការកើនឡើង ៣២៦ភាគរយធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
រាជរដ្ឋាភិបាល បានដាក់ដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទៅតាមកម្រិតតំបន់ ជូនគ្រួសារដែលងាយរងហានិភ័យដោយសម្ពាធអតិផរណា និងគ្រោះទឹកជំនន់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រាជរដ្ឋាភិបាល បានបង្កើត «មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥» ក្នុងគោលបំណងសម្អាតគ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ២០២៥ ដើម្បីធានាសុវត្ថិភាព និងជំរុញកំណើនសេដ្ឋកិច្ចលើការប្រើប្រាស់ដីធ្លី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ចិន បានបន្តសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងកុមារ និងយុវជនមកពីតំបន់មេគង្គ-ឡានឆាង ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងការពារជីវចម្រុះប្រកបដោយចីរភាព។ ប្រភព៖ ខ្មែរថាមស៍