By admin
Thursday December 15th, 2022
MORNING NEWS BRIEF [DECEMBER 09, 2022]
MORNING NEWS BRIEF [DECEMBER 09, 2022]
MORNING NEWS BRIEF [DECEMBER 09, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday December 15th, 2022
Thursday December 15th, 2022
ព័ត៌មានសំខាន់ៗ
កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២-២០២៦ ក្នុងទឹកប្រាក់សរុប ១.៥០០លានដុល្លារ។ ប្រភព៖ Fresh News
រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន២០២២ បានបានសម្រេចលុបចោលបំណងធ្វើទស្សន-កិច្ច ជាលើកទី៣ នៅប្រទេសមីយ៉ាន់ម៉ា។ ប្រភព៖ Fresh News
អភិបាលខេត្តព្រះសីហនុ និងឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា បានពិភាក្សាការងារ និងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យវិនិយោគ និងទេសចរណ៍។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
គិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៥៧៧.៥៥០ នាក់។ ប្រភព៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ព្រឹទ្ធសភា បានពិនិត្យ និងឯកភាពលើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីរក្សាលំនឹងជីវភាពសង្គម និងការងើបឡើងវិញនៃសេដ្ឋកិច្ច។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា និងកូឡុំប៊ី បានពិភាក្សាលើការសិក្សាលទ្ធភាពក្នុងការលើកលែងទិដ្ឋាការ សម្រាប់អ្នកប្រើប្រាស់លិខិតឆ្លងដែនធម្មតា បន្ទាប់ពីឯកភាពគ្នាលើការជំរុញវិស័យទេសចរណ៍។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសេដ្ឋកិច្ច
ADB បានអនុម័តប្រាក់កម្ចីផ្នែកលើគោលនយោបាយចំនួន ៥០លានដុល្លារ សម្រាប់កម្មវិធីពាណិជ្ជកម្ម និងបង្កើនភាពប្រកួតប្រជែង ដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជួបពិភាក្សាដាច់ដោយឡែកពីគ្នាជា មួយនឹងឯកអគ្គរដ្ឋទូតឥណ្ឌា និងគុយបា ស្តីពីសក្តានុពលវិស័យ កសិកម្ម និងការនាំចេញកសិផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ធនាគារសហគ្រាសធុនតូច និងមធ្យម បានផ្តល់ហរិញ្ញប្បទានក្នុងទឹកប្រាក់ប្រមាណ ៤២៣លានដុល្លារ ជូនដល់សហគ្រាស SMEs ប្រមាណ ៣.១៦៥សហគ្រាស។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មានសង្គម
ប.ស.ស អំពាវនាវដល់និយោជកឱ្យចុះបញ្ជីសហគ្រា បញ្ជីកម្មករ និងបង់ភាគទាន នៅ ប.ស.ស ឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាន អត្ថប្រយោជន៍ពីការគាំពាររបបសន្តិសុខសង្គម។ ប្រភព៖ សារព័ត៌មានថ្មីៗ
ជប៉ុន បានផ្តល់ជំនួយឥតសំណង ៥០ម៉ឺនដុល្លារសម្រាប់គម្រោងកែលម្អបរិក្ខារ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងសាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើបនឹងកើត។ ប្រភព៖ Fresh News
ក្រសួងអប់រំ និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានដាក់សម្ពោធឱ្យប្រើប្រាស់មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឧស្សាហកម្មកម្រិតខ្ពស់នៅកម្ពុជា។ប្រភព៖ ខ្មែរថាមស៍