• By admin
  • Friday December 16th, 2022

MORNING NEWS BRIEF [DECEMBER 16, 2022]

MORNING NEWS BRIEF [DECEMBER 16, 2022]

MORNING NEWS BRIEF [DECEMBER 16, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ លើកឡើងពីតម្រូវការក្នុងការពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប និងបន្ថែមថាពាណិជ្ជកម្មសេរីមិនគួរត្រូវបានរាំងខ្ទប់ដោយបញ្ហានយោបាយឡើយ។   ប្រភព៖ Fresh News 
  2. ប្រេសិតពិសេសអាស៊ាន២០២២ បានរម្លឹកពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀង 5PC ដើម្បីបញ្ឈប់អំពើហិង្សា និងការជំរុញកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. កម្ពុជា និងសហភាពអឺរ៉ុប បានប្តេជ្ញាបន្តកិច្ចសន្ទនា និងកិច្ចសហ-ប្រតិបតិ្តការល្អ ក្នុងការបំពេញផលប្រយោជន៍រួមនៃតំបន់ទាំងពីរ ក្នុងវិស័យអាទិភាពជាច្រើន។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ បានបញ្ជាក់ពីការមិនគាំទ្ររបស់កម្ពុជាលើការឈ្លានពានទឹកដីដោយការប្រើប្រាស់កម្លាំងទ័ព និងចាត់ទុកការសន្ទនាខាងផ្នែកនយោបាយ ជាច្រកទ្វារ ដើម្បីបញ្ចប់វិបត្តិ។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. ក្រសួងការបរទេស បានបង្ហាញពីលទ្ធផលនៃជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងថ្នាក់ដឹកនាំសហភាពអឺរ៉ុប ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម។ ប្រភព៖ Fresh News
  3. រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានវាយតម្លៃខ្ពស់លើកិច្ច-សហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ក្នុងនាមជាអ្នកជិតខាងល្អ និងបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្តេចតេជោ បានបញ្ជាក់ថា អាស៊ានមានសុទិដ្ឋិនិយមក្នុងការប្រែក្លាយសហគមន៍អាស៊ានដែលមានទីផ្សាររួម និងជាមូលដ្ឋានផលិតកម្មដែលកំណត់ដោយលំហូរទំនិញ និងការវិនិយោគ។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឯកអគ្គរដ្ឋទូតកូរ៉េ បានពិភាក្សាការងារ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ប្រភព៖ Fresh News
  3. ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិត- ផលទៅកាន់ទីផ្សារអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ៨.២១៧លានដុល្លារ កើនឡើង ២៣% បើធៀបនឹងឆ្នាំ២០២១។ ប្រភព៖ AMS
ព័ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចូលរួមសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីជីវៈចម្រុះ នៅឯកាណាដា​ដើម្បីគាំទ្រការអនុម័តក្របខ័ណ្ឌ Post-2022-GBF ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ADB បានអនុម័តកម្មវិធីអភិវឌ្ឍន៍តាមវិស័យដែលផ្តល់កម្ចី ៥០លានដុល្លារ និងការវិនិយោគគម្រោងចំនួន ២៣លានដុល្លារ ដើម្បីគាំទ្រគោលដៅអន្តរកម្មថាមពលរបស់រដ្ឋាភិបាលកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ADB បានអនុម័តកម្មវិធីអភិវឌ្ឍន៍តាមវិស័យដែលផ្តល់កម្ចី ៥០លានដុល្លារ និងការវិនិយោគគម្រោងចំនួន ២៣លានដុល្លារ ដើម្បីគាំទ្រគោលដៅអន្តរកម្មថាមពលរបស់រដ្ឋាភិបាលកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា