• By admin
  • Monday December 19th, 2022

MORNING NEWS BRIEF [DECEMBER 19, 2022]

MORNING NEWS BRIEF [DECEMBER 19, 2022]

MORNING NEWS BRIEF [DECEMBER 19, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ បានថ្លែងថា អាស៊ាន និងចិន ត្រូវតែបន្តធ្វើការរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ឱ្យមានលក្ខណៈ បើកចំហ តម្លាភាព បរិយាបន្ន ដើម្បីផ្តល់ផលប្រយោជន៍រួម។  ប្រភព៖ AMS
  2. ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានបញ្ជាក់ថា ឆ្នាំ២០២២ នេះ គឺជាឆ្នាំដ៏សំខាន់នៃទំនាក់ទំនងកម្ពុជា-វៀតណាម តាមរយៈការដាក់ចេញសកម្មភាពរួម នាខួបទី៥៥ នៃទំនាក់ទំនងការទូត។ ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា និងស្វ៊ីស បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី និងបានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម ដើម្បីពង្រឹងការអភិវឌ្ឍលើវិស័យអាទិភាពនានា។ ប្រភព៖  ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. សហភាពអឺរ៉ុប បានលើកទឹកចិត្តកម្ពុជាឱ្យជំរុញលំហរសេរីភាពក្នុងការបោះឆ្នោតឆ្នាំ២០២៣ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA មកវិញ បន្ទាប់ពីកាត់ផ្តាច់អស់ ២០% កាលពីឆ្នាំ២០២០។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  2. អភិបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងបក្ស រដ្ឋបាល និងប្រជាជននៃទីក្រុងទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  3. ភាគីពាក់ព័ន្ធ បានលើកសំណើរដល់ គ.ជ.ប ឱ្យបំពាក់កាមេរ៉ាសុវត្ថិ-ភាពតាមការិយាល័យបោះឆ្នោត និងកន្លែងរាប់សន្លឹកឆ្នោត ដើម្បីធានាបាននូវការបោះឆ្នោតប្រកបដោយតម្លាភាព និងយុតិ្តធម៌។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ សម្រេចបាន ៧១១លានដុល្លារ ខណៈការនាំចេញរបស់កម្ពុជាទៅកូរ៉េ កើនឡើង ២០% បើធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. សម្តេចតេជោ បានជំរុញរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងការលើកកម្ពស់វិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា និងវៀតណាម បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ថាបាននិងកំពុងរីកចម្រើនយ៉ាងចាប់រហ័ស ខណៈកិច្ចសហប្រតិបត្តិការបន្តមានភាពរឹងមាំ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. កម្ពុជា និងគុយបា បានប្តេជ្ញាពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្ត្រ និងឯកទេស ដែលនឹងចាប់អនុវត្តក្នុង ឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគថាមពលស្អាតរបស់ក្រុមហ៊ុន CP និង Soma Group ដែលនឹងរួមចំណែកដល់គោលដៅអព្យាក្រឹតភាពកាបូន និងសន្តិសុខថាមពល។ ប្រភព៖ ខ្មែរថាមស៍
  3. សម្តេចតេជោ បានណែនាំដល់អ្នកសារព័ត៌មានឱ្យរក្សាបាននូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីរក្សាគុណតម្លៃ និងភាពជាក់លាក់របស់វិស័យសារព័ត៌មាននៅកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍