MORNING NEWS BRIEF [FEBRUARY 1, 2023]
MORNING NEWS BRIEF [FEBRUARY 1, 2023]
MORNING NEWS BRIEF [FEBRUARY 1, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday February 1st, 2023
Wednesday February 1st, 2023
ព័ត៌មានសំខាន់ៗ
គណៈប្រតិភូក្រសួងទេសចរណ៍ នឹងចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ចាប់ពីថ្ងៃទី១-៥ ខែកុម្ភៈ។ ប្រភព៖ ៖ ស្ថានីយទូរទស្សន៍ បី ធី វី
ក្រសួងកសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ បានជួបពិភាក្សាលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការនាំចេញស្រូវ-អង្ករ និងប្រព័ន្ធកសិកម្ម។ ប្រភព៖ ខ្មែរថាមស៍
ធនាគារជាតិ បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ទីភ្នាក់ងារអ.ស.បប្រចាំកម្ពុជា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុជាពិសេសការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ នៅកម្ពុជា។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
គ.ជ.ប បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងនៃការដាក់ឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ប្រភព៖ AMS News
កម្ពុជា និងឥណ្ឌា បានប្រារព្ធពិធីគម្រប់ខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការដាំដើមឈើ នៅខេត្តសៀមរាប។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គណបក្សប្រជាជន បានកំណត់គោលនយោបាយក្នុងការពង្រឹងច្បាប់ ស្តីពី ការគ្រប់គ្រងអន្តោប្រវេសន៍ ការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
គិតត្រឹមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៤,៦ពាន់លានដុល្លារ កើនឡើង ១៤,២៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
គិតត្រឹមឆ្នាំ២០២២ កម្ពុជារកចំណូលបានពីការនាំចេញកង់ទៅកាន់ទីផ្សារពិភពលោកសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៩៦៦លានដុល្លារ កើនឡើង ៤៨,៤៨% បើធៀបនឹងឆ្នាំ២០២១។ ប្រភព៖ សារព័ត៌មានថ្មីៗ
ធនាគារជាតិ និងអ.ស.បប្រចាំកម្ពុជា គ្រោងនឹងរៀបចំវេទិកាពិភាក្សាប្រចាំឆ្នាំ ដើម្បីកំណត់យកវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ នាខែមីនា ខាងមុខ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសង្គម
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានស្នើដល់អ.ស.បប្រចាំកម្ពុជា បន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រ ក្នុងសកម្មភាពគាំពារកុមារ ជនពិការ និងជនងាយរងគ្រោះ នៅកម្ពុជា។ ប្រភព៖ Fresh News
ក្រសួងកសិកម្ម សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ បានសម្រេចបង្កើតប្រព័ន្ធទូរស័ព្ទរហ័ស ដើម្បីតាមដាន និងឆ្លើយតបលើការបង្រ្កាបបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប។ ប្រភព៖ សារព័ត៌មានថ្មីៗ
GIZ បានផ្តល់ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែម លើជំនាញព្យាបាល និងអភិរក្សថ្មប្រាសាទ ដើម្បីបន្តធ្វើការងារអភិរក្សប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា