By admin
Friday February 25th, 2022
MORNING NEWS BRIEF [February 25, 2022]
MORNING NEWS BRIEF [February 25, 2022]
MORNING NEWS BRIEF [February 25, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday February 25th, 2022
Friday February 25th, 2022
ព័ត៌មានសំខាន់ៗ
រដ្ឋមន្រ្តីការបរទេសកម្ពុជា បានស្នើដល់សហភាពអឺរ៉ុប និងដៃគូរជំរុញកិច្ចសហប្រតិការជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីជួយប្រទេសទាំងនេះ ពង្រីកស្វ័យភាពជាយុទ្ធសាស្ត្រ ដោយផ្អែកលើការទុកចិត្តគ្នាគ្នុងការដោះស្រាយបញ្ហាក្នុងតំបន់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រោយជំនួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្ដេចតេជោនាយករដ្ឋមន្រ្តី បានស្នើឱ្យភាគីម៉ាឡេស៊ី បង្កើនការទិញអង្ករ និងផលិតផលកសិកម្មពីប្រទេសកម្ពុជាបន្ថែមទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រភព៖ សារព័ត៌មានថ្មីៗ
គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កំណើននៃអត្រាចាក់វ៉ាក់សាំងកូវីដ១៩ បានកើនឡើងដល់ប្រមាណ ៩០% ធៀបនឹងប្រជាជនគោលដៅសរុប ខណៈដែលយុទ្ធនាការវ៉ាក់សាំងកូវីដ១៩ សម្រាប់ក្រុមកុមារអាយុអី៣ ដល់ក្រោម៥ឆ្នាំ កំពុងចាប់ផ្ដើម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ពីការគាំទ្រពេញលេញដល់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ និងឯកភាពបន្តធ្វើការងារយ៉ាងជិតស្និតក្នុងការពង្រឹងសហគមន៍អាស៊ាន ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីការបទេសកម្ពុជា បានថ្លែងថាកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ជាបញ្ហាក្ដៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈការប្រណាំងប្រជែងផ្នែកសព្វាវុធ ដែលអាចនឹងប៉ះពាល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ផងដែរ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហាមមន្ត្រីរាជការស៊ីវិល កុំឱ្យយកម៉ោងការងាររដ្ឋ ទៅបម្រើសកម្មភាពនយោបាយ និងមិនអនុញ្ញាតឱ្យយកថវិកា សម្ភារៈ មធ្យោបាយដឹកជញ្ជូន និងទីកន្លែងសម្រាប់ធ្វើការឃោសនាបោះឆ្នោត ឱ្យសកម្មភាពនយោបាយឡើយ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម បានសហការរៀបចំពិធីចុះហត្ថលេខា ស្ដីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងមន្ទីរពាណិជ្ជកម្មតំបន់ក្វាងស៊ី ប្រទេសចិន ដើម្បីបន្តគាំទ្រ និងសម្របសម្រួលដល់ការនាំចូលដំឡូងមីស្ងួតកម្ពុជាទៅកាន់តំបន់ស្វយ័តក្វាងស៊ី។ ប្រភព៖ Fresh News
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកត់ត្រាប្រាក់ចំណេញសុទ្ធចំនួយន ៥.៩ លានដុល្លារ ក្នុងត្រីមាសទីបួននៃឆ្នាំ២០២១ ដោយសសារការកើនឡើងនៃទំនិញឆ្លងកាត់កុងតឺន័រ និងការកើនឡើងនៃអត្រាប្ដូរប្រាក់បរទេស។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថាក្នុងឆ្នាំ២០២១ ប្រទេសម៉ាឡេស៊ីជាប្រទេសដែលឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ដែលនាំចូលអង្ករកម្ពុជា ខណៈពាណិជ្ជកម្មទ្វេភាគីមានចំនួន ៥០១លានដុល្លារ កើនដុល្លារ កើនឡើងចំនួន ១៣%។ ប្រភព៖ AMS News
ព៍ត៌មានសង្គម
រដ្ឋបាលរាជធានីភ្នំពេញ បានច្រានចោលការចោទប្រកាន់ថាបានប្រើប្រាស់ស្ដង់ដារពីរចំពោះការអនុវត្តវិធានសុខាភិបាលទៅលើក្រុមបាតុករក្រុមហ៊ុន ណាហ្គាវើសដ៏ បានចោទប្រកាន់ពីការបៀតបៀនផ្លូវភេទ និងការប្រើអំពើហិង្សាលើក្រុមបាតុករ។ ប្រភព៖ Fresh News
បណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារអាយុពីរ ៣ ទៅ ៥ឆ្នាំក្នុងគោលបំណង ដើម្បីពង្រឹងភាពសុាំក្នុងសហគមន៍ ស្របពេលដែលវីរ៉ុសអូមីក្រុងកំពុងវាយលុកចូលក្នុងសហគមន៍។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងសាធារណការ បានដឹកនាំកិច្ចប្រជុំគនណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាប្រមូលមតិយោបល់ និងធាតុចូលពីក្រសួងនិងស្ថាប័នពាក់ព័ន្ធលើគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បៀនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត។ ប្រភព៖ Fresh News