By admin
Thursday January 12th, 2023
MORNING NEWS BRIEF [JANUARY 12, 2023]
MORNING NEWS BRIEF [JANUARY 12, 2023]
MORNING NEWS BRIEF [JANUARY 12, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday January 12th, 2023
Thursday January 12th, 2023
ព័ត៌មានសំខាន់ៗ
សមាជិកនៃគណៈកម្មការទន្លេមេគង្គ និងដៃគូកិច្ចសន្ទនា នឹងបើកកិច្ចប្រជុំកំពូលMRC នាដើមខែមេសា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងឆ្លើយតបនឹងបញ្ហាប្រឈមនានាក្នុងអនុតំបន់។ ប្រភព៖ ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ធនាគារជាតិ បានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅក្នុងឆ្នាំ២០២៣ បើទោះបីជាកម្ពុជា ជួបប្រទះបញ្ហាប្រឈមពីខាងក្រៅខ្ពស់ក៏ដោយ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
កម្ពុជា និងតួកគី បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិនិយោគ និងវិស័យអាទិភាពនានា ដើម្បីជំរុញទំហំពាណិជ្ជកម្មឱ្យសម្រេចបាន ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
អូស្ត្រាលី បានបង្ហាញជំនឿទុកចិត្ត ថា ដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣ នឹងប្រកបទៅដោយភាពរលូន តម្លាភាព និងមានការចូលរួមពីគណបក្សនយោបាយច្រើន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
អតីតប្រធានរដ្ឋសភាកូរ៉េ បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានដែលសម្រេចបានសមិទ្ធផលជាច្រើន និងលើកស្ទួយកិត្តិសព្ទលើឆាកអន្តរជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គ.ជ.ប បានអំពាវនាវឱ្យប្រជាពលរដ្ឋដាក់បណ្តឹងកែតម្រូវ តវ៉ា និងជំទាស់ លើភាពមិនប្រក្រតីនៃបញ្ជីឈ្មោះបោះឆ្នោតដំបូង ដែលនឹងត្រូវបិទផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យសភាពាណិជ្ជកម្មកម្ពុជា បន្តលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើធុរកិច្ចក្នុងប្រទេស និងការទាក់ទាញវិនិយោគិនពីក្រៅប្រទេសបន្ថែម។ ប្រភព៖ Fresh News
ធនាគារជាតិ បានលើកឡើងថា ប្រព័ន្ធធនាគារបានដើរតួនាទីសកម្ម ក្នុងការគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចតាមរយៈការផ្តល់សេវាហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
វិស័យសំណង់កម្ពុជា ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ១,៧% ចំណែកអចលនទ្រព្យនឹងសម្រេចបាន ១,២% ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការបើកប្រទេសឡើងវិញក្នុងឆ្នាំ២០២១។ ប្រភព៖ AMS News
ព័ត៌មានសង្គម
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ពោធផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ដើម្បីជំរុញការផ្លាស់ប្តូរបទពិសោធន៍ គំនិត វប្បធម៌រវាងយុវជននៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
សមាគម TAFTAC បានផ្តល់វិភាគទានចំនួន ២៤០.០០០ដុល្លារ ដល់អាជ្ញាធរមីន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងគម្រោងបោសសម្អាតមីន និងផ្តល់ដីសុវត្ថិភាពជូនប្រជាជន។ប្រភព៖ Fresh News
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការគ្រប់- គ្រងសណ្តាប់សាធារណៈ រក្សាសុវត្ថិភាព និងសន្តិសុខ ក្នុងឱកាស ចូលឆ្នាំថ្មីប្រពីណីចិនខាងមុខ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា