By admin
Friday January 13th, 2023
MORNING NEWS BRIEF [JANUARY 13, 2023]
MORNING NEWS BRIEF [JANUARY 13, 2023]
MORNING NEWS BRIEF [JANUARY 13, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday January 13th, 2023
Friday January 27th, 2023
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកអគ្គរាជទូតអង់គ្លេសនៅកម្ពុជា បានជួបពិភាក្សា និងបញ្ជាក់ពីផលវិជ្ជមាននៃទំនាក់ទំនងការទូតទ្វេភាគី ក្នុងវិស័យសង្គមកិច្ច ពាណិជ្ជកម្ម សិទ្ធិមនុស្ស និងតំបន់។ ប្រភព៖ ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា និងតួកគី បានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មតាមរយៈការផ្ទេរបច្ចេកវិទ្យា និងពាណិជ្ជកម្មគ្រឿងយន្ត ជាពិសេសដ្រូនកសិកម្មសម្រាប់ឃ្លាំមើលព្រៃឈើ និងដែននេសាទ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាប៉ូលសេដ្ឋកិច្ចពិសេស និងជាទីក្រុងវៃឆ្លាត។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
សម្តេចតេជោ បានគាំទ្រលើគំនិតផ្តួចផ្តើមរបស់ឥណ្ឌា ក្នុងការបង្កើតឱ្យមានកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលប្រកបដោយវិបុលភាព។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថាពិភពលោក បាននឹងកំពុងប្រឈមបញ្ហាក្តៅ និងនិន្នាការអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងយន្តការពហុភាគីនិយម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គ.ជ.ប បានធ្វើការប្រឡងជ្រើសរើសសមាសភាពគណៈកម្មាធិ-ការរាជធានី-ខេត្ត រៀបចំការបោះឆ្នោតចំនួន ១៧៥រូប សម្រាប់បម្រើការក្នុងដំណើរការរៀបចំការបោះឆ្នោត ឆ្នាំ២០២៣។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មនាំចេញ-ចូលទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ស្ថិតក្នុងទំហំជាង ៥២ពាន់លានដុល្លារ កើនឡើង ៩,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖AMS News
កម្ពុជា និងអង់គ្លេស បាននិងកំពុងព្រាងអនុស្សរណៈនៃការយោគ-យល់គ្នាស្តីពីការជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែម ដើម្បីឆ្លើយតបនឹងការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ជំនួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលបានជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
អាជ្ញាធរមីន និងNPA បានចុះ MOU លើគម្រោងដែលមានថវិកាចំនួន ១៧២.៧៩១ដុល្លារ ដើម្បីលើកកម្ពស់សមត្ថភាពអង្គភាព និងរៀបចំផែនការយុទ្ធសាស្ត្រសម្អាតមីនឱ្យមានប្រសិទ្ធភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានតម្កល់ឯកសារពាក់ព័ន្ធ និងការចុះបញ្ជី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦.១០៩ស្ថាប័ន គិតត្រឹមឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា បានទទួលជំនួយឥតសំណងចំនួន ២០៤.៦៣៧ដុល្លារ ពីរដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងសាងសង់ប្រព័ន្ធចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប។ ប្រភព៖ Fresh News