• By admin
  • Wednesday January 18th, 2023

MORNING NEWS BRIEF [JANUARY 17, 2023]

MORNING NEWS BRIEF [JANUARY 17, 2023]

MORNING NEWS BRIEF [JANUARY 17, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងម៉ាល់ឌីវ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងចំនួន ០៦ឯកសារ ដើម្បីពង្រឹងកិច្ចសហ-ប្រតិបត្តិការក្នុងវិស័យការទូត សេដ្ឋកិច្ច និងវិស័យអាទិភាពនានា។ ប្រភព៖ ៖ ស្ថានីយ៍ទូរទស្សន៍ ប៊ី ធី វី
  2. ម៉ាល់ឌីវ បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងលើសំណើរបស់កម្ពុជា ក្នុងការស្នើសុំចូលជាអ្នកសង្កេតការណ៍នៃអង្គការសហប្រ-តិបត្តិការ​អ៊ី​ស្លាម។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. កម្ពុជា និងម៉ាល់ឌីវ បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងវិស័យ ទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរ-ណ៍ និងទាក់ទាញកំណើនទេសចរណ៍។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. កម្ពុជា បានបញ្ជាក់ពីការគាំទ្រម៉ាល់ឌីវ ក្នុងការក្លាយជាភាគីនៃសិទ្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសសង្កេតការណ៍នៅក្នុងក្របខ័ណ្ឌអាស៊ាន។ ប្រភព៖ រស្មីកម្ពុជា
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាម៉ាល់ឌីវ បានជួបពិភាក្សាការងារ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរដ្ឋ និងប្រជាជន ឱ្យកាន់តែមានភាពស៊ីជម្រៅ។ ប្រភព៖ Fresh News
  3. គ.ជ.ប បានប្រកាសស្តីពីសមាសភាពឈរឈ្មោះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលទើបតែបង្កើតថ្មី ដែលនឹងត្រូវធ្វើការបោះឆ្នោតនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា និងម៉ាល់ឌីវ បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការក្នុង វិស័យពាណិជ្ជកម្មទ្វេភាគី តាមរយៈការបង្កើនការនាំចេញ និងនាំចូល ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថាការស្រាវជ្រាវពូជស្រូវ ថ្មី គឺត្រូវធ្វើឡើងដោយគិតគូរពីភាពងាយស្រួលនៃការដាំដុះ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីជំរុញដល់ការនាំចេញ។ ប្រភព៖ Fresh News
  3. ក្នុងឆ្នាំ២០២២ កម្ពុជា បានទទួលចំណូលពីការនាំចេញផលិត ផលជ័រកៅស៊ូ និងឈើកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៥៣២លានដុល្លារ ថយជាង ១២% បើធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. យោធាចារ្យបារាំង បានផ្តល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសបោសសម្អាតមីនដល់កងទ័ពមួកខៀវកម្ពុជា ដើម្បីបង្កើនសមត្ថ-ភាពដល់ការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមអ.ប.ស។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. អ្នកជំនាញឯករាជ្យរបស់អ.ស.ប នឹងដាក់បញ្ចូលរបាយការណ៍ ស្តីពីភាពវិជ្ជមានដែលមានក្នុងច្បាប់ និងគោលនយោបាយកម្ពុជាក្នុងការធានាមិនឱ្យមានការរើសអើងដោយផ្អែកលើនិន្នាការភេទ។ ប្រភព៖ Fresh News
  3. ក្រសួងធនធានទឹក​ បានជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុចុះត្រជាក់នៅតាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា