• By admin
  • Friday January 20th, 2023

MORNING NEWS BRIEF [JANUARY 19, 2023]

MORNING NEWS BRIEF [JANUARY 19, 2023]

MORNING NEWS BRIEF [JANUARY 19, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងលើកទិសដៅការងារ ដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្នុងខែមេសា។  ប្រភព៖ ៖ Fresh News
  2. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងវេទិកា WEF ថា កម្ពុជា ជាប្រទេសបំភាយឧស្ម័នតិចបំផុត និងមានទំនួលខុសត្រូវខ្ពស់ក្នុងការចូលរួមសកម្មភាពកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។ ប្រភព៖ Fresh News 
  3. កម្ពុជា និងថៃ នឹងបើកកិច្ចពិភាក្សាឡើងវិញ ដើម្បីស្វែងរកប្រភពប្រេងថ្មីនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នានៃឈូងសមុទ្រថៃ ដែលនឹងធ្វើឡើងក្នុងរយៈពេល ០២ខែខាងមុខ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សម្តេចប្រធានរដ្ឋសភា និងឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា បានជួបពិភាក្សា និងបានប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិប-ត្តិការរវាងរដ្ឋសភាកម្ពុជា និងថៃ ឱ្យកាន់តែរឹងមាំ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. សម្តេចប្រធានរដ្ឋសភា និងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីដែលចប់អាណត្តិ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី និងប្តេជ្ញាប-ន្តជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិបន្ថែមទៀត។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. សមាជិកព្រឹទ្ធសភា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តចូលរួមថែរក្សាសន្តិភាព​​ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើកស្ទួយជីវភាព ដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. គិតត្រឹមឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថាទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាសមាជិក RCEP សម្រេចបាន ៣១ពាន់លានដុល្លារ កើនឡើង ៤% បើធៀបនឹងឆ្នាំ២០២១។  ប្រភព៖  ខ្មែរថាមស៍
  2. គិតត្រឹមឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា បានចេញលិខិតធានាចំនួន ៩៨៥ច្បាប់ ដែលមានទឹកប្រាក់សរុប ៩២,៧លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ បានបង្ហាញថា ក្នុងរយៈពេល ១០ឆ្នាំ ចំនួនអង្គភាពសេដ្ឋកិច្ចមានការកើនឡើងពីប្រមាណ ៥០ម៉ឺន ទៅ៧៥ម៉ឺនអង្គភាព កើនឡើងជាង ៥០%។ ប្រភព៖ AMS News
ព័ត៌មានសង្គម
  1. អាជ្ញាធរកម្ពុជា និងថៃ បាននិងកំពុងបើកកិច្ចពិភាក្សា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងមាតុភូមិនិវត្តន៍ និងសមា-ហរណកម្មជនរងគ្រោះដោយការជួញដូរមនុស្ស។  ប្រភព៖  ខ្មែរថាមស៍
  2. មជ្ឈមណ្ឌលសម្រាប់នវានុវត្តន៍ AI ត្រូវបានបើកដំណើរការជាផ្លូវការ ដើម្បីចូលរួមចំណែកដល់ការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤។ ប្រភព៖ ខ្មែរថាមស៍
  3. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យឯកទេសផ្នែកវះកាត់អាមេរិក ដើម្បីពិនិត្យពិគ្រោះ និងព្យាបាលជំងឺដែលត្រូវការការវះកាត់ដល់ប្រជាជនក្រីក្រដោយឥតគិតថ្លៃ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍