By admin
Tuesday January 24th, 2023
MORNING NEWS BRIEF [JANUARY 24, 2023]
MORNING NEWS BRIEF [JANUARY 24, 2023]
MORNING NEWS BRIEF [JANUARY 24, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday January 24th, 2023
Friday January 27th, 2023
ព័ត៌មានសំខាន់ៗ
កម្ពុជា និងស្វីស បានប្តេជ្ញាបន្តជំរុញទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ឱ្យកាន់តែមានភាពរឹងមាំ ដើម្បីពង្រីកកិច្ចសហប្រតិប-ត្តិការក្នុងវិស័យអាទិភាពនានា។ ប្រភព៖ ៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ធនាគារជាតិ បានលើកឡើងថាអតិផរណាកម្ពុជាមានការកើនឡើង ប៉ុន្តែស្ថិតក្នុងកម្រិតមធ្យម ដែលមិនប៉ះពាល់ខ្លាំងដល់ការ វិនិយោគ និងជីវភាពរស់នៅរបស់ប្រជាជន។ ប្រភព៖ AMS News
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា រដ្ឋាភិបាល បានផ្តល់អាទិភាព ក្នុងការអភិវឌ្ឍវិស័យអភិវឌ្ឍន៍ជនបទ តាមរយៈការដាក់ចេញយុទ្ធសាស្ត្រ និងគោលនយោបាយអភិវឌ្ឍនានា។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
កម្ពុជា និងបារាំង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីយន្តការនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម។ ប្រភព៖ Fresh News
សម្តេចតេជោ មានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថលក្នុងវិស័យរដ្ឋាភិបាល ឬរដ្ឋាភិបាលឌីជីថល អាចជួយប្រឆាំងនឹងអំពើពុករលួយក្នុងជួររដ្ឋាភិបាល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សម្តេចតេជោ មានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថលក្នុងវិស័យរដ្ឋាភិបាល ឬរដ្ឋាភិបាលឌីជីថល អាចជួយប្រឆាំងនឹងអំពើពុករលួយក្នុងជួររដ្ឋាភិបាល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជា ត្រូវបានរំពឹងថានឹងទទួលបានការវិនិយោគថ្មីបន្ថែមក្នុងវិស័យឧស្សាហកម្មក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កិច្ចព្រមព្រៀង RCEP និងច្បាប់វិនិយោគថ្មី។ ប្រភព៖ ខ្មែរថាមស៍
គិតត្រឹមឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលម៉ាស៊ីន ឧបករណ៍អគ្គីសនី និងអេឡិចត្រូនិកទៅកាន់ទីផ្សារអន្តរជាតិក្នុងទំហំទឹកប្រាក់ ២ពាន់លានដុល្លារ កើនឡើងជា ៨៥%។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងពាណិជ្ជកម្ម បានបង្ហាញថាពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា មានការរីកចម្រើនខ្លាំងយ៉ាងឆាប់រហ័សក្នុងរយៈពេល ០៥ឆ្នាំចុងក្រោយ ជាពិសេសក្នុងអំឡុងពេលនៃជំងឺកូវីដ១៩។ ប្រភព៖ AMS News
ព័ត៌មានសង្គម
កម្ពុជា បានត្រៀមថវិកាចំនួន ១០០លានដុល្លារ សម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីរៀបចំព្រឹត្តិការណ៍លើកដំបូងឱ្យគ្រប់ជ្រុងជ្រោយ ក្នុងនាមជាម្ចាស់ផ្ទះ។ ប្រភព៖ AMS News
សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការវិនិយោគក្នុងវិស័យអប់រំ របស់វិស័យឯកជន បានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋាភិបាល សម្រេចនឹងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ដល់យុវជនក្រីក្រប្រមាណ ១.៥លាននាក់ នៅត្រឹមចុងឆ្នាំ២០២៣ ឬ ដើមឆ្នាំ២០២៤។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍