• By admin
  • Thursday January 26th, 2023

MORNING NEWS BRIEF [JANUARY 26, 2023]

MORNING NEWS BRIEF [JANUARY 26, 2023]

MORNING NEWS BRIEF [JANUARY 26, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានភាពល្អប្រសើរ និងបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២៣។ ប្រភព៖ ៖ Fresh News 
  2. រដ្ឋសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ លើសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទឹកស្អាត។ ប្រភព៖ Fresh News
  3. រដ្ឋសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ លើសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទឹកស្អាត។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍ដល់ឯកអគ្គរាជទូតថ្មី ឱ្យខិតខំប្រឹងប្រែងបម្រើ និងការពារផលប្រយោជន៍ និងកិត្តិ-ស័ព្ទរបស់ជាតិ ក្នុងការបំពេញបេសកកម្មការទូតនៅបរទេស។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. គណបក្សប្រជាជន នឹងបើកកិច្ចប្រជុំមហាសន្និបាតពិសេស នៅ ដើម្បីកំណត់យុទ្ធសាស្ត្រយកជ័យជំនះការបោះឆ្នោតឆ្នាំ២០២៣ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. កម្ពុជា និងជប៉ុន បានឯកភាពបន្តកម្មវិធីសម្រាប់អ្នកនយោបាយ វ័យក្មេងកម្ពុជា ដើម្បីស្វែងយល់ និងចែករំលែកបទពិសោធន៍ ស្តីពីដំណើរការប្រជាធិបតេយ្យពហុបក្ស នៅជប៉ុន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងសេដ្ឋកិច្ច បានរំពឹងថាកំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់ ៥,៦% ក្នុងឆ្នាំ២០២៣ ដោយសារស្ថានភាពសេដ្ឋ-កិច្ចសកល បន្តមានភាពយ៉ាប់យ៉ឺន និងមិនប្រាកដប្រជា។ ប្រភព៖ AMS News 
  2. គិតត្រឹមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េ សម្រចបានក្នុងទំហំទឹកប្រាក់ជាង ៧៧៨,៩លានដុល្លារ កើនឡើង ០,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. កម្ពុជា បានរំពឹងថានឹងរកចំណូលពីវិស័យទេសចរណ៍ក្នុងទំហំទឹកប្រាក់ ៤ពាន់លានដុល្លារ និងទាក់ទាញភ្ញៀវទេសអន្តរជាតិជាង ៤លាននាក់ និងភ្ញៀវជាតិ ១៥លាននាក់ ក្នុងឆ្នាំ២០២៣។ ប្រភព៖ AMS News
ព័ត៌មានសង្គម
  1. ជប៉ុន បានបង្ហាញក្តីសង្ឃឹមខ្ពស់ចំពោះកម្ពុជា លើកិច្ចសហប្រតិ-បត្តិការ ក្នុងសកម្មភាពផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេក-ទេសសម្អាតមីនដល់អ្នកជំនាញដោះមីនប្រទេសអ៊ុយក្រែន។ ប្រភព៖  ភ្នំពេញប៉ុស្តិ៍
  2. ក្រសួងមហាផ្ទៃ បានណែនាំឱ្យអភិបាលខេត្ត សិក្សាលទ្ធភាពក្នុងការរៀបចំផែនការ និងថវិកាសម្រាប់សាងសង់សំណង់អាគាររដ្ឋ-បាល និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ក្នុងស្រុកដែលបំបែកថ្មី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. កម្ពុជា និងUNICEF បានសម្រេចបន្តកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យអប់រំ កិច្ចការពារកុមារ និងសុខមាលភាពកុមារនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា