By admin
Friday January 27th, 2023
MORNING NEWS BRIEF [JANUARY 27, 2023]
MORNING NEWS BRIEF [JANUARY 27, 2023]
MORNING NEWS BRIEF [JANUARY 27, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday January 27th, 2023
Friday January 27th, 2023
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីការបរទេសជប៉ុន បានរំពឹងថា កម្ពុជានឹងបន្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការជួយស្វែងរកសន្តិភាព ស្ថិរភាព និងការវិលត្រលប់មករកប្រក្រតីភាពវិញ នៅមីយ៉ាន់ម៉ា។ ប្រភព៖ ៖ សារព័ត៌មានដើមអម្ពិល
កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរមីន បានចុះហត្ថលេខាលើកិច្ចសន្យា ស្តីពីការបោសសម្អាតមីន ក្នុងថវិកាសរុបចំនួន ៣០លានដុល្លារ ក្រោមមូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥។ ប្រភព៖ Fresh News
រដ្ឋមន្រ្តីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំងទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស បានលើកឡើងថា វិស័យវប្បធម៌ ជាកិច្ច-សហប្រតិបត្តិការដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
សម្តេចតេជោ បានថ្លែងថា កម្ពុជាពុំមានសមត្ថភាពផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែននោះទេ ចំណែកជំនួយបច្ចេកទេសដោះមីនដល់អ៊ុយក្រែនគឺជាជំនួយផ្នែកមនុស្សធម៌។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា បានប្រគល់តួនាទីប្តូរវេនជាប្រធានសន្និសីទអង្គការសហ-ប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ ទៅកាន់ប្រទេសឥណ្ឌា ដើម្បីដឹកនាំកិច្ចប្រជុំក្រុមការងារលើកទី៨៥។ ប្រភព៖ ខ្មែរថាមស៍
សម្តេចតេជោ បានអំពាវនាវគ្រឹស្តបរិស័ទបន្តចូលរួមការអភិវឌ្ឍ ដើម្បីសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមតាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ០៣ បន្ថែម ក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារ ដែលនឹងបង្កើតឱកាសការងារប្រមាណ ៥០០០កន្លែង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងភាគីបារាំង បានពិភាក្សាលើការជំរុញការវិនិយោគនៅកម្ពុជា ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥០០លានដុល្លារ ក្នុងឆ្នាំ២០២២។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា និងអង់គ្លេស បានពិភាក្សាលើលទ្ធភាពវិនិយោគក្នុងការកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ និងកសិឧស្សាហកម្ម ដើម្បីជំរុញការនាំចេញ និងបង្កើនឱកាសការងារ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសង្គម
គិតត្រឹមខែមករាឆ្នាំ២០២៣ រដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ៩៣០លានដុល្លារ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ១៩។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
អភិបាលរងខេត្តព្រះសីហនុ និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងករណីជួញដូរមនុស្ស។ ប្រភព៖ Fresh News
ក្រសួងធនធានទឹក បានជូនដំណឹងពីស្ថានភាពអាកាសធាតុនៅតំបន់ខ្ពង់រាប និងតំបន់ពាយព្យ ថានឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៤អង្សារ ចាប់ពីថ្ងៃ ទី២៧-៣០ ខែមករា ឆ្នាំ២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា