• By admin
  • Monday July 4th, 2022

MORNING NEWS BRIEF [JULY 04,2022]

MORNING NEWS BRIEF [JULY 04,2022]

MORNING NEWS BRIEF [JULY 04,2022] 150 150 Cambodia Development Center
  1. ព័ត៌មានសំខាន់ៗ
    1. កម្ពុជា ទទួលបានវ៉ាក់សាំងជំងឺកូវីដ១៩ សម្រាប់ផ្តល់ជូនកុមារប្រភេទ Pfizer ចំនួនប្រមាណ ១៤ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ។ ប្រភព៖សារព័ត៌មានថ្មីៗ
    2. សម្តេចតេជោនាយករដ្ឋមន្ត្រី  បានអបអរសាទរខួបទី ៧១ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ ចាប់តាំងពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
    3. ធនាគារពិភពលោក បានបញ្ជាក់ថាអត្រាចាក់វ៉ាក់សាំងកូវីដ១៩ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងជំរុញដល់ការស្ទុះឡើងវិញនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ប្រភព៖ ខ្មែរថាមស៍
    ព័ត៌មាននយោបាយ
    1. ប្រេសិតពិសេសរបស់អាស៊ាន២០២២ និងគណៈកម្មាធិការសាមគ្គីភាពជាតិមីយ៉ាន់ម៉ា បានជួបពិភាក្សាគ្នាស្តីពីការចូលរួមរបស់ជនជាតិភាគតិចក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
    2. ប្រេសិតពិសេសរបស់អាស៊ាន២០២២ បានជួបជាមួយអគ្គរដ្ឋទូតបារាំង អាមេរិក អឺរ៉ុប និងអូស្ត្រាលី ដើម្បីផ្លាស់ប្តូរទស្សនៈពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកឆ្ឆន្ទប្រាំចំណុច។ ប្រភព៖ ខ្មែរថាមស៍
    3. អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានអាក់ខានការចូលបកស្រាយបំភ្លឺនៅសាលាដំបូង ដោយសារលោកមិនទាន់ត្រលប់មកពីប្រទេសអូស្ត្រាលី។ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
    ព័ត៌មានសេដ្ឋកិច្ច 
    1. កម្ពុជា និងម៉ុងហ្គោលី នឹងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ប្រភពភ្នំពេញប៉ុស្តិ៍ 
    2. អ៊ីស្រាអែល មានបំណងចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយកម្ពុជា ដើម្បីនាំយកពលករទៅបម្រើការក្នុងវិស័យកសិកម្មនៅប្រទេសខ្លួន ដែលអាចជួយពង្រឹងសមត្ថភាពកសិករកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
    3. ក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់សមាគមឧស្សាហកម្មទេសចរណ៍ ឱ្យស្នើកម្ចីឥណទានពីគម្រោងសហហិរញ្ញប្បទានស្តារ វិស័យទេសចរណ៍ ដែលមានទំហទឹកប្រាក់សរុប ១៥០លានដុល្លារ។ប្រភព៖ សារព័ត៌មានដើមអម្ពិល
    ព៍ត៌មានសង្គម
    1. ក្រសួងការងារ និងក្រសួងសេដ្ឋកិច្ច បានដាក់ឱ្យអនុវត្ត «របបសន្តិសុខសង្គមផ្នែកប្រាក់សោធន»  ដល់បុគ្គលិកវិស័យឯកជនក្រោមបទប្បញ្ញត្តិនៃច្បាប់ការងារទទួលបានប្រាក់ចូលនិវត្តន៍។ ប្រភព៖ ខ្មែរថាមស៍
    2. អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បាននិយាយថាសប្បុរសជន បានបរិច្ចាគថវិកាប្រមាណ ១១លានដុល្លារ សម្រាប់ការបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
    3. ក្រសួងការងារ បានដាក់ឱ្យប្រើប្រាស់ កម្រងព័ត៌មានជាតិលើកទី២ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ និងគោលការណ៍ណែនាំស្ដីពី សុវត្ថិភាពសារធាតុគីមីនៅកន្លែងធ្វើការ។ ប្រភព៖ ខ្មែរថាមស៍