MORNING NEWS BRIEF [JULY 04, 2023]

MORNING NEWS BRIEF [JULY 04, 2023]

MORNING NEWS BRIEF [JULY 04, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា បច្ចុប្បន្នសភាពការណ៍នៅព្រំដែនកម្ពុជា-វៀតណាម មានលក្ខណៈស្ងប់ស្ងាត់ មិនមានប្រទះឃើញដ្រូនហោះក្នុងបុព្វហេតុស៊ើបការណ៍ ឬធ្វើភេរវកម្មឡើយ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានលើកឡើងថា កម្ពុជា និងវៀតណាម តែងសហការគ្នាក្នុងការគ្រប់គ្រង ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនៅតាមព្រំដែន។ ប្រភព៖ ខ្មែរថាមស៍
  3. UNTWO បានកោតសរសើរការប្តេជ្ញាចិត្ត និងការប្រកាន់ខ្ជាប់របស់កម្ពុជា ចំពោះក្រមអន្តរជាតិសម្រាប់ការពារភ្ញៀវទេសចរ និងការអនុម័តសេចក្តីប្រកាសភ្នំពេញស្តីពីក្រមអន្តរជាតិនេះទូទាំងAPAC។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឋន្ទ លើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ថាស្របតាមរដ្ឋធម្មនុញ្ញ តាមបានពិនិត្យ និងឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. គ.ជ.ប បានឱ្យដឹងថា រយៈពេល ០៣ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតមានបានប្រព្រឹតិ្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងគ្មានអំពើហិង្សា តាមបរិយាកាសប្រជាធិបតេយ្យ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់ថាការបណ្តុះបណ្តាលភាសាបារាំងក្នុង​វិស័យយោធា មានសារៈសំខាន់ក្នុងការពព្រឹងសមត្ថភាពទ័ពមួកខៀវកម្ពុជា សម្រាប់ប្រសិទ្ធភាពបេសកកម្ម​រក្សាសន្តិភាព។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារាំង សម្រេចបានក្នុងទឹកប្រាក់ជាង ២១០.៦៤០លានដុល្លារ ថយចុះ ៦,០៤% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. NBC ​បាន​និង​កំពុង​រៀបចំ​ការពង្រីក​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​ ​ជាមួយ​ប្រទេស​ចំនួន​ 0៥​បន្ថែម​ទៀត ក្នុងតំបន់អាស៊ី​ ដើម្បីជំរុញ​​សកម្មភាព​​សេដ្ឋកិច្ច​ដោយ​ប្រើ​រូបិយប័ណ្ណ​ក្នុង​ស្រុ​ក។ ប្រភព៖ ខ្មែរថាមស៍
  3. ខេត្តពោធិ៍សាត់ បានក្លាយជាខេត្តមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញការវិនិយោគ ស្របនឹងគោលនយោបាយទាក់ទាញការវិនិយោគនៅតាមបណ្តាខេត្តដែលបានដាក់ចេញដោយរដ្ឋាភិបាល។ ប្រភព៖ AMS News
ព័ត៌មានសង្គម
  1. ក្រសួងផែនការ នឹងចាប់ផ្តើមយុទ្ធនាការកំណត់​អត្តសញ្ញាណគ្រួសារក្រីក្របន្ថែម​ ដល់អ្នកបម្រើការងារក្នុងវិស័យសេវាកម្សាន្ត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៣ នេះ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការសាងសង់ចំណតរថយន្តក្រោមដី និងផ្សារទំនើបក្រោមដីបន្ថែម នឹងជួយកាត់បន្ថយបញ្ហាចំណតសាធារណៈ និងលើកកម្ពស់សោភ័ណភាពទីក្រុង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3.  ក្រសួងធនធានទឹក បានជូនដំណឹងពីស្ថានភាពធាតុអាកាស ថានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយ ទៅមធ្យម លាយឡំនឹងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៥-១១ ខែកក្កដា ឆ្នាំ២០២៣។ ប្រភព៖ Fresh News