• By admin
  • Wednesday July 6th, 2022

MORNING NEWS BRIEF [JULY 06, 2022]

MORNING NEWS BRIEF [JULY 06, 2022]

MORNING NEWS BRIEF [JULY 06, 2022] 150 150 Cambodia Development Center
  1. ព័ត៌មានសំខាន់ៗ
    1. រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានបដិសេធសំណើជំនួបរបស់ប្រេសិតពិសេសអាស៊ាន២០២២ និងលោកស្រី អោងសាង ស៊ូជី ដោយហេតុផលថាលោកស្រីកំពុងស្ថិតក្រោមនីតិវិធីតុលាការ។ ប្រភព៖ សារព័ត៌មានថ្មីៗ 
    2. ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ចឌីជីថលថៃ បានអនុម័តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបមណ្ឌលហៅទូរស័ព្ទឆបោក និងក្រុមជនខិលខូច។ ប្រភព៖ ខ្មែរថាមស៍
    3. កម្ពុជា នឹងជំរុញចំនួនជើងហោះហើរពីប្រទេសចិន ស្របពេលដែលកម្ពុជាបានដំណើរការសេដ្ឋកិច្ចពេញលេញ ដើម្បីស្តារឡើងវិញនៃវិស័យទេសចរណ៍ជាមួយដៃគូភាគីក្រោយជំងឺកូវីដ១៩។ ប្រភព៖  ភ្នំពេញប៉ុស្តិ៍
    ព័ត៌មាននយោបាយ
    1. រដ្ឋបាលខេត្តព្រះសីហនុ និងអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា បានពិភាក្សាការងារ និងស្នើសុំការអនុញ្ញាតចូលចតនាវាកងទ័ពជើងទឹកប៉ាគីស្ថាន។ ប្រភព៖ ខ្មែរថាមស៍
    2. រដ្ឋាភិបាល នឹងបើកកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន ដោយក្នុងនោះក៏មានការពិភាក្សាលើសេចក្តីព្រៀងច្បាប់ធម្មនុញ្ញផងដែរ។ ប្រភព៖ សារព័ត៌មានថ្មីៗ
    3. គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន០៣ បានសម្រេចជាគោលការណ៍ រួមកម្លាំងបង្កើតគណបក្សតែមួយដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៧។ ប្រភព៖ ខ្មែរថាមស៍
    ព័ត៌មានសេដ្ឋកិច្ច 
    1. UNIDO បានផ្ដល់ថវិកាប្រមាណ ៥០ម៉ឺនដុល្លារដល់សហគ្រាសជល-ផលចំនួន១៧ ដើម្បីគាំទ្រផ្នែកឧបករណ៍សម្ភារ និងបច្ចេកទេស ក្នុងដំណើរការផលិតកម្មជលផល ក្រោយការប្រមូលផល។ ប្រភពសារព័ត៌មានថ្មីៗ 
    2. ទីផ្សារ e-commerce របស់កម្ពុជា​បានកើនឡើងដល់ ៩៧០លានដុល្លារ កាលពីឆ្នាំមុន ស្មើនឹង ១៩% បើធៀបទៅនឹងឆ្នាំ២០២០ ដែលមានត្រឹមតែ ៨១៣លានដុល្លារ។ ប្រភព៖ AMS News
    3. ធនាគារ SME និងគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ ប្រមាណ២០ស្ថាប័ន បានប្រកាសចាប់ផ្ដើមទទួលសំណើឥណទានជាផ្លូវការ ក្រោមគម្រោងសហហិរញ្ញប្បទានស្ដារ និងជំរុញកំណើនទេសចរណ៍។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
    ព៍ត៌មានសង្គម
    1. ក្រសួងអប់រំ និង JICA បានដាក់ឱ្យប្រើប្រាស់កម្មវិធី Think!Think! ដែលជាកម្មវិធីសិក្សាថ្មីរបស់ STEM ដើម្បីអភិវឌ្ឍជំនាញការគិត ភាពច្នៃប្រឌិត និងបំណិនទន់របស់សិស្ស។​ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
    2. ចំណាយរដ្ឋាភិបាលសម្រាប់វិស័យអប់រំឆ្នាំ២០២២ ត្រូវបានកាត់បន្ថយ ដោយជំនួសឱ្យការទទួលបានមូលនិធិបន្ថែមវិញដោយរដ្ឋាភិបាលត្រូវផ្ដោតសំខាន់លើការចំណាយដោយវៃឆ្លាត។ ប្រភព៖ ខ្មែរថាមស៍
    3. សហជីពកម្មករកម្ពុជា បានលើកយកតួលេខពី ២០៤-២១៤ដុល្លារ ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌ និងផលិតផលធ្វើដំណើរក្នុងឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍