By admin
Friday July 15th, 2022
MORNING NEWS BRIEF [JULY 15, 2022]
MORNING NEWS BRIEF [JULY 15, 2022]
MORNING NEWS BRIEF [JULY 15, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday July 15th, 2022
Friday July 15th, 2022
ព័ត៌មានសំខាន់ៗ
អាស៊ាន បានពិភាក្សាពាក់ព័ន្ធនឹងគោលនយោបាយកម្លាំងសេវាសង្គមក្នុងផ្នែកកិច្ចគាំពារសង្គមនៅថ្នាក់តំបន់ ខណៈដែលកម្ពុជាប្តេជ្ញាបន្ថែមកម្លាំងសេវាសង្គមកិច្ច។ ប្រភព៖ ភ្នំពេញបុស្ដិ៍
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សង្គ្រាម និងការដាក់ទណ្ឌកម្មបាននិងកំពុងធ្វើឱ្យពិភពលោកបែកបាក់ និងគ្មានសណ្ដាប់ធ្នាប់ ព្រមទាំងបំផ្លិចបំផ្លាញដល់វិស័យទេសចរណ៍។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ ៣.២៧៤គីឡូក្រាម ក្រោយប្រតិបត្តិការបានជាង ០១ឆ្នាំ ក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសបង់ក្លាដេស និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើលទ្ធភាពនៃកិច្ចសហប្រតិបតិ្តការក្នុងវិស័យនានា។ ប្រភព៖ Fresh News
ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញលើកទី១០ គឺដើម្បីបំពេញបន្ថែមលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងការពារឧត្តមប្រយោជន៍របស់ជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គ.ជ.ប បានច្រានចោលសេចក្តីបារម្ភរបស់អាមេរិកលើការបោះឆ្នោតនៅកម្ពុជា បន្ទាប់ពីឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក អំពាវនាវឱ្យកម្ពុជារៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងទេសចរណ៍ បានស្នើរដ្ឋាភិបាលពិនិត្យលទ្ធភាពនៃការបើកច្រកទ្វារអន្តរជាតិថ្មីៗបន្ថែម ដើម្បីស្តារវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ប្រភព៖ សារព័ត៌មានថ្មីៗ
កម្ពុជា បានស្នើឱ្យភាគីចិនជំរុញវិនិយោគិនចិនមកវិនិយោគបន្ថែមក្នុងវិស័យអាទិភាពទាក់ទងនឹងវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម និងកៅស៊ូរបស់កម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ប្រភព៖ Fresh News
ក្នុងឆមាសទី១នៃឆ្នាំ២០២២ កម្ពុជា បាននាំចេញកៅស៊ូចំនួន ១៣៥.១៣៧តោន និងទទួលចំណូលប្រមាណ ២១៥លានដុល្លារ កើនឡើង ២,៩% ធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០២១។ ប្រភព៖ខ្មែរថាមស៍
ព៍ត៌មានសង្គម
អាជ្ញាធរមីនកម្ពុជា និងអង្គការ JMAS របស់ជប៉ុន បានជួបពិភាក្សាការងារ អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើសកម្មភាពបោសសម្អាតមីននៅកម្ពុជា។ ប្រភព៖ Fresh News
ក្រសួងប្រៃសណីយ៍ គ្រោងសាងសង់ស្ថានីយអង់តែនចំនួន ១០០បន្ថែម ដើម្បីបង្កើនគុណភាពសេវាទូរគមនាគមន៍នៅតំបន់គោល-ដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។ ប្រភព៖ សារព័ត៌មានថ្មីៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ប្រសិនបើអគ្គិសនីកម្ពុជាមិនទទួលបានការគាំទ្រពីរដ្ឋាភិបាល នឹងធ្វើឱ្យមានផលវិបាកដល់សណ្ឋាគារ ស្របពេលដែលសាំងមានតម្លៃថ្លៃ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល