MORNING NEWS BRIEF [JUNE 08, 2023]

MORNING NEWS BRIEF [JUNE 08, 2023]

MORNING NEWS BRIEF [JUNE 08, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ បានលើកឡើងពីហានិភ័យនៃបញ្ហាភូមិសាស្ត្រនយោបាយដែលអាចបង្កឡើងដោយសម្ព័ន្ធយោធា NATO ដែលធ្លាប់តែនៅតំបន់អឺរ៉ុប ឥលូវរាលដាលមកតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រភព៖ ខ្មែរថាមស៍
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងបណ្តាសមាជិកASEAN ក្នុងរយៈពេលមួយទសវត្សន៍កន្លងមកនេះ។ ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងផែនការសកម្មភាព ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យទំនើប ឆ្នាំ២០២៤-២០២៨។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
  1. សម្តេចតេជោ​ បានអំពាវនាវប្រជាពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសយកការក្សាសន្តិភាព និងអភិវឌ្ឍន៍។ ប្រភព៖ Fresh News
  2. នាជំនួបក្រៅផ្លូវការនៃកិច្ចប្រជុំ IISSលើកទី២០ ឥណ្ឌូណេស៊ី ស្នើកម្ពុជាបន្តកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនយោធារួម ដើម្បីបង្កើនភាពស្និទ្ធស្នាល និងការថែរក្សាសន្តិសុខក្នុងតំបន់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គ.ជ.ប គ្រោងនឹងបិទផ្សាយជាសាធារណៈនូវបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមលំដាប់លេខរៀង នៅតាមមណ្ឌលបោះឆ្នោតទូទាំងប្រទេស នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
  1. ក្រសួងសេដ្ឋកិច្ច និងក្រុមប្រឹក្សាភិបាល AFD បានជួបពិភាក្សា និងបានលើកឡើងពីការធ្វើកំណែទម្រង់គ្រប់វិស័យ និងការដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីទាក់ទាញវិនិយោគិនបរទេសបន្ថែម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. កម្ពុជា និងថៃ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់ប្រាក់ឆ្លងដែន QR Code  ដំណាក់កាលទី២ ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ពាណិជ្ជកម្មឆ្លងដែន និងទេសចរណ៍។ ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា និងវៀតណាម បានរៀបចំវេទិកាពាណិជ្ជកម្ម ដែលប្រមូលផ្តុំអាជីវកម្មជាង ១០០អាជីវកម្ម ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្មរវាងអាជីវកម្មនៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. កម្ពុជា និងCRBC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿនថ្មី តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដើម្បីចាប់ផ្តើមសិក្សាលទ្ធភាពគម្រោង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋាភិបាល នឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានប្រវ៉ែង ៥៣គីឡូម៉ែត្រ ក្នុងទំហំទឹកប្រាក់ ២៧៣លានដុល្លារ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋាករទឹក បានចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជន លើគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ ដែលមានតម្លៃជាង ៥០លានអឺរ៉ូ ដើម្បីតភ្ជាប់បណ្តាញទឹកនៅតំបន់ខ្វះខាត នៅភ្នំពេញ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី