By admin
Monday June 20th, 2022
MORNING NEWS BRIEF [JUNE 20, 2022]
MORNING NEWS BRIEF [JUNE 20, 2022]
MORNING NEWS BRIEF [JUNE 20, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday June 20th, 2022
Monday June 20th, 2022
ព័ត៌មានសំខាន់ៗ
អង្គការសម្ព័ន្ធពិភពអ៊ីស្លាម ដឹកនាំគណៈប្រតិភូមកបំពេញទស្សន-កិច្ចនៅកម្ពុជា រយៈពេល 0៧ថ្ងៃ និងគ្រោងចូលជួបថ្នាក់ដឹកនាំជាច្រើនរូបរបស់កម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងឥណ្ឌា បានព្រមព្រៀងទៅលើការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានអត្ថន័យប្រកបដោយខ្លឹមសារ និងផ្តល់ផលប្រយោជន៍រួម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា និងរៀតណាម បានពិនិត្យការបោះបង្គោលព្រំដែន និងពិភាក្សាលើវិធានការធានាព្រំដែន ដើម្បីរួមចំណែក និងពង្រឹងការកសាងព្រំដែនសន្តិភាពសម្រាប់ការអភិវឌ្ឍ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី និងវៀតណាម អញ្ជើញរួមគ្នាប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរការស្វែងរកការគាំទ្រ និងរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រភព៖ Fresh News
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្តាសមាជិកអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍
គណបក្សនយោបាយចំនួន ០៥ បានជួបពិភាក្សា ដើម្បីតស៊ូមតិកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត និងកែលម្អបរិយាកាសមុនការបោះឆ្នោតក្នុងឆ្នាំ២០២៣។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងសាធារណការ បានស្នើឱ្យអាមេរិកមកបណ្តាក់ទុន ដើម្បីកែលម្អវិស័យដឹកជញ្ជូន ដែលមានផែនការមេសម្រាប់ការអភិវឌ្ឍ ក្នុងទំហំទឹកប្រាក់ ៥០លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ០៦ ដែលមានទុនវិនិយោគប្រមាណ ៧៩,៩លានដុល្លារ និងអាចបង្កើត ឱកាសការងារជិត ២.៧៤១កន្លែង។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋាភិបាល បានចេញអនុក្រឹត្យពីការបង្កើតវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ចសម្រាប់ការបណ្ដុះបណ្តាល និងវិក្រឹតការសមត្ថភាពលើជំនាញពាក់ព័ន្ធ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
ក្រសួងវប្បធម៌ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលបានលួចនាំចេញដោយខុសច្បាប់ទៅអាមេរិក។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់ ឱ្យចាកចេញពីដែនជម្រកសត្វព្រៃភ្នំ សំកុស នៃតំបន់ការពារធម្មជាតិជាង ២.៧៩០ហិកតា។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ក្រសួងការងារ នឹងរៀបចំប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាពការងារ ក្នុងគោលបំណងផ្សព្វផ្សាយអំពីទំហំនៃគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍