MORNING NEWS BRIEF [JUNE 22, 2023]

MORNING NEWS BRIEF [JUNE 22, 2023]

MORNING NEWS BRIEF [JUNE 22, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. គ.ជ.ប និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប បានពិភាក្សាលើក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរការបោះឆ្នោត និងការទប់ស្កាត់ព័ត៌មានមិនពិតក្នុងពេលបោះឆ្នោត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងភាគីឡាវ បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងក្របខ័ណ្ឌទ្វេភាគី ជាពិសេសក្នុងក្របខ័ណ្ឌ ASEAN-PAC។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជន អាចធានាបានសន្តិភាព និងស្ថិរភាព ទាំងនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន ក៏ដូចជាចក្ខុវិស័យសម្រាប់អនាគត។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានពិភាក្សាលើការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិទ្វេភាគី ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា សេចក្តីព្រៀងច្បាប់ ស្តីពីវិសោធកម្មច្បាប់បោះឆ្នោត ធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្ត និងមិនមានផលប៉ះពាល់ដល់សិទ្ធិប្រជាជន។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. រដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីការបន្តសុពលភាពអត្តសញ្ញាណបណ្ណគំរូថ្មី ដែលអស់សុពលភាព ក្នុងឆ្នាំ២០២២ និង២០២៣សម្រាប់ប្រើប្រាស់ឱ្យការបោះឆ្នោតជាតិ ឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ CDC បានអនុម័តគម្រោងវិនិយោគចំនួន ២៧គម្រោង ដែលមានទុនវិនិយោគប្រមាណ ១៩៣លានដុល្លារ និងបង្កើតឱកាសការងារចំនួន ៣៧.០០០កន្លែង។ ប្រភព៖ ខ្មែរថាមស៍
  2. គិតត្រឹមខែឧសភានៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១,៧០៥ពាន់លានដុល្លារ ថយចុះ ៨,៧៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២៣ កម្ពុជា ទទួលបានចំណូលពីការនាំចេញកៅស៊ូស្ងួតទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ១៤៥,៨លានដុល្លារ កើនឡើង ២,៥% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្ររបស់ជប៉ុន ដែលបានចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៤ រហូតដល់បច្ចុប្បន្ន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងអាណត្តិទី៦ រដ្ឋាភិបាល បានបង្កើតការងារថ្មីក្នុងក្របខ័ណ្ឌ មន្ត្រីរាជការចំនួនជាង ២ម៉ឺនកន្លែង និងក្របខ័ណ្ឌមន្ត្រីកិច្ចសន្យាចំនួនជាង ៤ម៉ឺនកន្លែង សម្រាប់វិស័យសាធារណៈទូទាំងប្រទេស។ ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា និងសិង្ហបុរី បានចុះ MoU លើការសហការគ្នាអនុវត្តគោលនយោបាយរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន១.៥លាននាក់ ដែលនឹងត្រូវអនុវត្តនាខែសីហានេះ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល