MORNING NEWS BRIEF [JUNE 26, 2023]
MORNING NEWS BRIEF [JUNE 26, 2023]
MORNING NEWS BRIEF [JUNE 26, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday June 26th, 2023
Monday June 26th, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរម្លឹកសារជាថ្មី អំពីផលប៉ះពាល់នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងបន្តជះផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក។ប្រភព៖ ខ្មែរថាមស៍
សម្តេចតេជោ បានថ្លែងថា បន្ទាប់ពីសង្គ្រាម កម្ពុជា បានប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ និងប្រែក្លាយព្រំដែន ដើម្បីបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋសភា បានសម្រេចអនុម័តជាឯកច្ឆន្ទនៃខ្លឹមសារទាំងស្រុង នៃសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា លើកទី៩ នីតិកាលទី៦។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
សម្តេចតេជោ បានថ្លែងថា សេចក្តីព្រាងវិសោធនកម្មច្បាប់ដែលរដ្ឋសភាបានអនុម័ត មានគោលដៅជំរុញការទទួលខុសត្រូវរបស់គណបក្សនយោបាយទាំងអស់ចំពោះប្រជាពលរដ្ឋ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នយោបាយជ្រុលនិយម ដែលញុះញង់ឱ្យមានអរិភាពជាមួយប្រទេសជិតខាង ជាគោលនយោបាយគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធបន្តអប់រំ និងលើកទឹកចិត្តប្រជាពលរដ្ឋអំពីសារសំខាន់នៃការបោះឆ្នោត និងទប់ស្កាត់សកម្មភាព ដែលរារាំងដំណើរការបោះឆ្នោត។ ប្រភព៖ AMS News
ព័ត៌មានសេដ្ឋកិច្ច
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើងក្នុងរង្វង់ ៥,៦% ក្នុងឆ្នាំ២០២៣ និងបន្តមានកំណើនក្នុងរង្វង់ ៦,៦% ក្នុងឆ្នាំ២០២៤។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
គិតត្រឹមឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ បានបង្ហាញថា កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១០ ដែលបានធ្វើឱ្យកម្ពុជា បាត់ចំណូលពន្ធប្រមាណ ៤០០លានដុល្លារក្នុងមួយឆ្នាំ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងរយៈពេល០៤ខែនៃឆ្នាំ២០២៣ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាទៅអាមេរិក សម្រេចបានទំហំទឹកប្រាក់ជាង ៦៤៣,៨៨៦លានដុល្លារ ថយចុះ ៥០,៣២% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
សម្តេចតេជោ បានបញ្ជាក់ថា រដ្ឋាភិបាលនឹងខិតខំបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ឱ្យបានចំនួន ១លាន៥សែនកន្លែង ក្នុងរយៈពេលមួយអាណត្តិនៃរដ្ឋសភា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ក្រសួងការងារ បានដាក់ដំណើរការប្រព័ន្ធជាតិវាយតម្លៃការសិក្សាពីមុនពីចម្ងាយ ដើម្បីវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់គុណ-វុឌ្ឍិ សម្រាប់និស្សិត និងកម្មករដែលទទួលការអប់រំក្រៅប្រព័ន្ធ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ប.ស.ស បានបញ្ជាក់ថាក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានដែល គេចវេះពីការចុះបញ្ជីការជូនបុគ្គលិក ដែលជាកាតព្វកិច្ច នឹងត្រូវទទួលការផាកពិន័យ តាមការកំណត់ក្នុងច្បាប់ស្តីពីប.ស.ស.។ ប្រភព៖ សារព័ត៌មានដើមអម្ពិល