• By admin
  • Monday June 27th, 2022

MORNING NEWS BRIEF [JUNE 27, 2022]

MORNING NEWS BRIEF [JUNE 27, 2022]

MORNING NEWS BRIEF [JUNE 27, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងខេត្តជាំងស៊ូនៃប្រទេសចិន បានដាក់ចេញកម្មវិធី Silk Road E-commerce ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការ វិនិយោគបន្ថែម ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ប្រភព៖ ខ្មែរថាមស៍
  2. តំណាងរាជរដ្ឋាភិបាល     បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមកនេះ មានភាពស្និទ្ធស្នាល ស្មោះត្រង់ និងបំពេញបានជាអ្នកជិតខាងល្អ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  3. ក្រសួងទេសចរណ៍ បានស្នើឱ្យឥណ្ឌូនេស៊ី ជំរុញឱ្យមានជើងហោះ-ហើររវាងកម្ពុជា និងឥណ្ឌូនេស៊ី ដើម្បីពង្រឹងកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីការពារជាតិអាស៊ាន បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីគាំទ្រដំណោះស្រាយសន្តិវិធីចំពោះជម្លោះក្នុងតំបន់នាពេលអនាគត។ ប្រភព៖ ខ្មែរថាមស៍
  2. គណបក្សប្រជាជន បានប្រកាសទទួលយកលទ្ធផលផ្លូវការរបស់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណ្តតិទី៥ ដែលទទួលបានលទ្ធផលសំឡេងស្មើនឹង ៧៤.៣២%។ ប្រភព៖ AMS News 
  3. សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក សុន ឆ័យ មកបកស្រាយបំភ្លឺជុំវិញករណីដែលបានលើកឡើងថា គ.ជ.ប បានលួចបន្លំសន្លឹកឆ្នោត។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងពាណិជ្ជកម្ម នឹងចរចាពីការបើកច្រកទីផ្សារបន្ថែមតាមរយៈការបង្កើតអនុស្សារណៈនៃការយោគយល់គ្នា ក្នុងការនាំចេញអង្ករកម្ពុជាជាមួយប្រទេសជាដៃគូ ដើម្បីជំរុញការនាំចេញ។ ប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  2. ក្នុងត្រីមាសទី០១ នៃឆ្នាំ២០២២ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ៥.០០០លានដុល្លារ កើនឡើង ២៩% ធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០២១។ ប្រភព៖ BTV News
  3. ពូជស្រូវសែនក្រអូប បានក្លាយជាជម្រើសមួយថ្មីសម្រាប់ប្រជា-កសិករកម្ពុជាដើម្បីពង្រីកការបង្កើនផលិតផល ដោយសារ​វាជាប្រភេទពូជដែលមិនប្រកាន់រដូវ។ ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1. សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ កម្ពុជាបានបង្រ្កាបបទល្មើសគ្រឿងញៀនប្រមាណ ០៧តោន និងឃាត់ខ្លួនជនសង្ស័យប្រមាណ ០៣ម៉ឺននាក់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  2. ក្រសួងការងារ និងសហគ្រាសធំៗចំនួន២២ស្ថាប័ននឹងផ្ដល់ការងារជូនយុវជនប្រមាណ ៣ពាន់កន្លែង សម្រាប់ការចាប់យក ឱកាសការងារ។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. អង្គការសុខភាពពិភពលោក បានបញ្ជាក់ថាជំងឺអុតស្វាមិនបង្កើតជាកង្វល់សុខភាពសាធារណៈជាសាកលទេ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងឆ្លើយតបគឺចាំបាច់ដើម្បីគ្រប់គ្រងការរាលដាល។ ប្រភព៖ ខ្មែរថាមស៍