• By admin
  • Wednesday June 29th, 2022

MORNING NEWS BRIEF [JUNE 29,2022]

MORNING NEWS BRIEF [JUNE 29,2022]

MORNING NEWS BRIEF [JUNE 29,2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្រ្តីក្រសួងការបរទេស នឹងដឹកនាំគណប្រតិភូទៅបំពេញទស្សនកិច្ចការងារជាលើកទីពីរ នៅប្រទេសមីយ៉ាន់ម៉ា ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងការបរទេសកម្ពុជា បានអំពាវនាវឱ្យភាគីចិនបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនិយមនៅក្នុងតំបន់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ឡើងវិញ និងអំពាវនាវឱ្យប្រជា-ជនបន្តមានការប្រុងប្រយ័ត្នខ្ពស់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. គ.ជ.ប នឹងរៀបចំការស្នើសុំកញ្ចប់ថវិកាជាតិចន្លោះពី ៥០ ទៅ៦០លានដុល្លារ សម្រាប់ការចំណាយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. គណបក្សប្រជាជន ប្ដេជ្ញាបន្តដំណើរទៅមុខដោយឈរលើមាគ៌ាប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ និងប្រឆាំងចោលរាល់ការប៉ុនប៉ងនាំកម្ពុជា ចេញពីមាគ៌ានេះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. វេទិកាសន្តិភាពកម្ពុជា បានបង្ហាញការគាំទ្រចំពោះការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅដោយបរិយាកាសយុត្តិធម៌ និងមានភាពរលូន។ ប្រភព៖  AMS News
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា បានជំរុញការទូតសេដ្ឋកិច្ច ដើម្បីទាក់ទាញវិនិយោគ ជំនួញ និងទេសចរណ៍ ស្របពេលដែលសេដ្ឋកិច្ច និងសង្គមមានដំណើរការឡើងវិញបន្ទាប់ពីជំងឺកូវីដ១៩ មានការធូរស្បើយ។ ប្រភពខ្មែរថាមស៍
  2. មន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទានរបស់រដ្ឋាភិបាល និងក្លាយជាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់មួយដើម្បីជំរុញវិស័យទេសចរណ៍។ ប្រភព៖ ខ្មែរថាមស៍
  3. គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ការអនុម័តលើសំណើគម្រោងសាងសង់ មានចំនួន ១.០០១គម្រោង ធ្លាក់ចុះប្រមាណ ៦,១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ប្រភព៖ Fresh News
ព៍ត៌មានសង្គម
  1. ក្រសួងអប់រំ បានប្រកាសឱ្យអនុវត្តជាផ្លូវការនូវសៀវភៅណែនាំស្ដីពីកិច្ចការពារកុមារនៅក្នុងសាលារៀន ដើម្បីលុបបំបាត់អំពើហិង្សាក្នុងសាលារៀន និងសហគមន៍។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. កម្ពុជា ដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថ្មីសម្រាប់វិស័យ អប់រំ សុខាភិបាល និងកសិកម្ម ដើម្បីជាយុទ្ធសាស្ត្រអនុវត្តគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ប្រភព៖ AMS
  3. USAID បានផ្តល់ម៉ាស៊ីនទំនើបជំងឺរបេងចំនួន ០៦គ្រឿង ដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដើម្បីបង្កើនលទ្ធភាពនៃការស្វែងរក និងព្យាបាលជនរងគ្រោះនៃជំងឺនេះ។ ប្រភព៖ ខ្មែរថាមស៍