MORNING NEWS BRIEF [JUNE 30, 2023]

MORNING NEWS BRIEF [JUNE 30, 2023]

MORNING NEWS BRIEF [JUNE 30, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រោងនឹងស្នើអង្គការសហប្រជាជាតិ ឱ្យជួយធ្វើការត្រួតពិនិត្យ ប្រសិនបើនៅតែមានដ្រូន បន្តហោះចូលមកក្នុងដែនអាកាសរបស់កម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍ គូសបញ្ជាក់ថា ការបង្ហោះដ្រូនចូលក្នុងដែនអាកាសរបស់កម្ពុជា គឺការរំលោភបំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបានមកលើអធិបតេយ្យកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីគោលបំណងក្នុងការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសសិង្ហបុរី ខណៈកម្ពុជា បាននាំចេញអង្ករទៅកាន់ ៧៣ប្រទេស។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីក្រសួងការបរទេស និងអគ្គលេខាធិការអាស៊ាន បានពិភាក្សាលើការត្រៀមរៀបចំកិច្ចប្រជុំAMM លើកទី៥៦ ដើម្បីជំរុញតំបន់អាស៊ានជាចំណុចកណ្តាលនៃកំណើន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. សម្តេចតេជោ មានប្រសាសន៍ថា ក្នុងតម្លៃណាក៏ដោយត្រូវរួមគ្នាការពារសន្តិភាពឱ្យខាងតែបាន ដើម្បីសម្រេចបានការអភិវឌ្ឍថ្មីៗ ផ្តល់នូវសេចក្តីសុខ និងបង្កើតឱកាសការងារបន្ថែមជូនប្រជាជន។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  3. តំណាងរដ្ឋាភិបាល ធ្វើការបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ លើអត្ថបទច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ប្រភព៖ AMS News
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅសិង្ហបុរី សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៣៤៣លានដុល្លារ កើនឡើងជាង ៥០០% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្រសួងពាណិជ្ជកម្ម បានបញ្ចប់សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញឆ្នាំ២០២៣-២០២៤ និងត្រៀមដាក់ជូនគណៈរដ្ឋមន្រ្តី ដើម្បីជំរុញការការពារកម្មសិទ្ធបញ្ញានៃផលិតផលកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គិតត្រឹមខែឧសភានៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ សម្រេចបានក្នុងទឹកប្រាក់ជាង ៤៨០លានដុល្លារ កើនឡើង ៩,៤៧% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. សម្តេចប្រធានរដ្ឋសភា បានថ្លែងថា វិស័យអប់រំជាវិស័យគន្លឹះមួយក្នុងចំណោមគោលនយោបាយអាទិភាពនានា ដែលជំរុញដល់ការអភិវឌ្ឍជាតិតាមរយៈការបង្ខិតសាលារៀនទៅជិតប្រជាពលរដ្ឋ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋាភិបាល នឹងបើកកម្មវិធីឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ រហូតកូនមានអាយុ ២ឆ្នាំ សម្រាប់ស្ត្រីជាមន្ត្រីរាជការ មន្ត្រីកម្មសិក្សា មន្ត្រីជាប់កិច្ចសន្យា ដើម្បីជួយសម្រាលភាពលំបាករបស់ប្រជាជន។ ប្រភព៖ ខ្មែរថាមស៍
  3. រាជរដ្ឋាភិបាល និងក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី បានចុះហត្ថលេខាទទួលអំណោយរថយន្តក្រុងប្រភេទថ្មីចំនួន ១ពាន់គ្រឿង ដើម្បីគាំទ្រដល់ការលើកកម្ពស់សេវាដឹកជញ្ជូនសាធារណៈ។ ប្រភព៖ Fresh News