By admin
Tuesday March 1st, 2022
MORNING NEWS BRIEF [March 01, 2022]
MORNING NEWS BRIEF [March 01, 2022]
MORNING NEWS BRIEF [March 01, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday March 1st, 2022
Tuesday March 1st, 2022
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបានយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០៣៥ ដោយមានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក។ ប្រភព៖ Fresh News
យោងតាមរបាយការណ៍បស់ធនាគារពិភពលោក បានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ពីការបង្កើនប្រាក់ចំណូល ពីកិច្ចព្រមព្រៀង RCEP ខណៈដែលការនាំចេញរបស់កម្ពុជាមានកំណើន ៦,៥ភាគរយ បន្ទាប់ពីប្រទេសវៀតណាម និងជប៉ុន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា បានធ្វើសេចក្ដីថ្លែងការណ៍ថា ការដែលប៉ុលីសកម្ពុជាបានស្រាវជ្រាវឃើញ សំណុំរឿងចំពោះករណីទាសករលក់ឈាម ជារឿងប្រឌិត បន្ទាប់ពីតាមដានដំណើរការស្រាវជ្រាវ នៃសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
កម្ពុជា បានសម្ពោធស្ថានទូតផ្លូវការកម្ពុជាជាលើកដំបូង នៅទីក្រុងអង់ការ៉ា រដ្ឋធានីនៃប្រទេសតួគី ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា បន្ទាប់ពីការតភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរអស់រយៈពេល ២៨ឆ្នាំ។ ប្រភព៖ AMS News
រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា នាជំនួបជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា បានបញ្ជាក់ថា កម្ពុជានៅតែបន្តចំណងមិត្តភាពដ៏រឹងមាំទាំងនយោបាយ វិនិយោគ និងពាណិជ្ជកម្ម និងស្នើដល់ភាគីអូស្រ្តាលីបន្តផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងយុត្តិធម៌ ធ្វើការផ្សព្វផ្សាយច្បាប់ ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ច្បាប់ស្ដីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មទៅដល់ក្រសួងស្ថាប័នត្រួតពិនិត្យ ដើម្បីបំពេញលក្ខខណ្ឌប្រទេសអាស៊ីប៉ាស៊ីហ្វិក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ដែលមានទឹកប្រាក់ប្រមាណ ១២លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីន និង២៤លានដុល្លារ សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋមន្ត្រីក្រសួងសាធារណការ មានប្រសាសន៍ថាសន្តិភាពនយោបាយជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិនបរទេស ការបង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញភ្ញៀវទេសចរ និងពង្រីកទីផ្សារកសិផល ដែលជាកត្តាជំរុញសេដ្ឋកិច្ចជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
នាឱកាស នៃការបើកដំណើរការជាផ្លូវការនូវស្ថានទូតកម្ពុជានៅប្រទេសតួគី មន្ត្រីជាន់ខ្ពស់ និងអ្នកតំណាង វិស័យឯកជនសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីសក្ដានុពល និងភាពទាក់ទាញរបស់កម្ពុជាទៅដល់វិនិយោគតួគី ដើម្បីពង្រីកការវិនិយោគ។ ប្រភព៖ AMS News
ព៍ត៌មានសង្គម
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រសហគ្រាសនានា ចូលរួមក្នុងការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលចាប់ផ្ដើមនៅថ្ងៃទី០១ ខែមីនា ក្នុងគោលបំណងស្ទង់មតិ និងចងក្រងអំពីគ្រឹះស្ថាន និងសហគ្រាសក្នុងប្រទេស។ ប្រភព៖ ខ្មែរថាមស៍
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជំរុញឱ្យពលករដែលចំណាកស្រុកទៅប្រទេសថៃ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រឡប់មកប្រទេសវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិខាងមុខ ស្របតាមរដ្ឋធម្មនុញ្ញ។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីក្រសួងការងារ បានឱ្យដឹងថា កម្ពុជាមានស្រ្តីប្រមាណ៦១ ភាគរយ ដែលជាម្ចាស់អាជីវកម្ម និងអ្នកជំនួញ ខណៈរដ្ឋាភិបាលបាននិងកំពុងដាក់ចេញវិធានការនានា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ស្រ្តី និងក្រុមជនងាយរងគ្រោះ។ ប្រភព៖ សារព័ត៌មានថ្មីៗ