• By admin
  • Wednesday March 2nd, 2022

MORNING NEWS BRIEF [March 02, 2022]

MORNING NEWS BRIEF [March 02, 2022]

MORNING NEWS BRIEF [March 02, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលមានកម្ពុជាជាប្រធានអាស៊ាន ២០២២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨-២៩​ ខែមីនា នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញពីការប្ដេជ្ញារបស់អាមេរិកចំពោះអាស៊ន​ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  2. ក្រសួងការពារជាតិ បញ្ជូនកងកម្លាំងវិស្វកម្មពហុជំនាញ ចំនួន១៨៤នាក់ ទៅកាន់សាធារណលីបង់ និងកម្លាំងវិស្វកម្មសំណង់ទៅកាន់សាធារណរដ្ឋអាហ្រ្វិកកណ្ដាល​ ដើម្បីធ្វើការប្ដូរវេនកងកម្លាំងចាស់ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។ ប្រភព៖ ដើមអម្ពិល
  3. សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញសម្ពោដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត មានប្រវែងជាង ១៣៤គ.ម. ដែលជាប្រយោជន៍ជាតិដ៏សំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាជន និងពង្រីកកវិសាលភាពនៃការដឹកជញ្ជូនទំនិញ។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី មិនអាចបញ្ចប់ដោយសារធ្វើសង្រ្គាមបានឡើយ ព្រោះមានតែការចរចារដោះស្រាយដោយសន្តិវិធីប៉ុណ្ណោះទើបអាចបញ្ចប់សង្រ្គាមបាន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. គណប្រតិភូបញ្ជាការរដ្ឋានកងទ័ពជើងគោកកម្ពុជា និតងយោធភូមិភាគទី៩ នៃប្រជាជនវៀតណាម បានជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងគាំទ្រការលើកទិលដៅសហប្រតិបត្តិការសំខាន់ៗគ្រប់ជ្រុងជ្រោយ។ ប្រភព៖ AMS News
  3. អាជ្ញាធរខេត្តប៉ៃលិន និងទាហានបញ្ជាការដ្ឋានយោធភូមិភាគខាងត្បូងខេត្តឡុងអាន ប្រទេសវៀតណាម បានស្វែងរកអដ្ឋិធាតុយុវជនពលីសម័យសង្រ្គាមវៀតណាម ដែលជាទីកន្លែងដែលទាហានរបស់ពួកគេបានបំពេញបេសកកម្ម។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. នាជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ក្រសួងពាណិជ្ជកម្ម បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តការពាណិជ្ជកម្មបន្ថែម ដើម្បីបន្តលើកស្ទួយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រភព៖ Fresh News
  2. រាជរដ្ឋាភិបាល និងដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរសំលៀកបំពាក់ កាបូប និងស្បែកជើង ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ជំរុញការអភិវឌ្ឍឧស្សាហកម្ម ឆ្ពោះទៅរកកំណើន និងភាពប្រគួតប្រជែងរបស់កម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  3. តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថាកម្ពុជាបាននាំចេញផលិតផលកសិផលជាង ១៨លានតោន ទៅកាន់ ៥២ប្រទេសជុំវិញពិភពលោក ក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំ២០២២។​ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ដែលជាច្រកទ្វារដ៏សំខាន់សម្រាប់ពលរដ្ឋខ្មែរ និងជនបរទេសដែលត្រូវធ្វើដំណើរដឹកនាំទំនិញចេញចូលតាមគ្រប់មធ្យោបាយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់សាធារណជន ពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ ដូសទី២ (ដូសមូលដ្ឋាន) និងដូសទី៣ ឬដូសជំរុញ ខណៈដែលការរីករាលដាលវីរ៉ុសអូមីក្រុងក្នុងសហគមន៍ស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភនាពេលបច្ចប្បន្ន។​ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. យោងតាមការណែនាំរបស់អ្នកជំនាញនៃអង្គការសុខភាពពិភពលោកថ្នាំ Molnupiravir ត្រូវបានណែនាំតាមលក្ខខ័ណ្ឌ សម្រាប់អ្នកជំងឺដែលមានជំងឺកូវីដ១៩ កម្រិតស្រាលដែលមានហានិភ័យខ្ពស់បំផុតក្នុងការសម្រាកនៅមន្ទីរពេទ្យ។ ប្រភព៖ ខ្មែរថាមស៍