By admin
Friday March 11th, 2022
MORNING NEWS BRIEF [March 11, 2022]
MORNING NEWS BRIEF [March 11, 2022]
MORNING NEWS BRIEF [March 11, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday March 11th, 2022
Monday March 14th, 2022
ព័ត៌មានសំខាន់ៗ
ទីស្ដីការគណៈរដ្ឋមន្រ្តីចេញលិខិតផ្លូវការមួយ ដល់មន្ត្រីក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ឱ្យបន្តរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់មកផ្គត់ផ្គង់ ដើម្បីការពារប្រយោជន៍ដល់អ្នកប្រើប្រាស់ប្រចាំថ្ងៃក្នុងស្រុក ។ ប្រភព៖ Fresh News
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានច្រានចោលព័ត៌មានប្រឌិតដែលបានលើកឡើងថា «ចិនប្រកាសថាវ៉ាក់សាំងកូវីដ១៩របស់ខ្លួន អាចបង្កជាជំងឺមហារីកគ្រាប់ឈាម» និងស្នើរឱ្យបញ្ឈប់ការចែកចាយព័ត៌មាននេះជាបន្ទាប់ ។ ប្រភព៖ Fresh News
រដ្ឋមន្ត្រីការបរទេសហុងគ្រី បានព្ជាក់ថា កំពុងបញ្ជូនវ៉ាក់សាំង AstraZeneca ប្រមាណ ៥២៣,០០០ ដូស ដល់ប្រទេសកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែមជួយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងឥណ្ឌាចាប់ពីថ្ងៃទី១៩ ខែមីនា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិរុស្ស៊ី-អ៊ុយក្រែន។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីការបរទេស ឯកឧត្តម ប្រាក់ សុខុន បានជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់ប៉ាគីស្ថាន ហើយក្នុងនោះឯកឧត្តឯអគ្គរដ្ឋទូត បានសម្ដែងការអបអរសាទរចំពោះកម្ពុជា ជាប្រធានអាស៊ាន២០២២។ ប្រភព៖ AMS
អ្នកនាំពាក្យគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា ក្នុងករណីដែលបេក្ខជនឈរឈ្មោះបោះឆ្នោត ទទួលបានការគំរាមកំហែង ឬបំភិតបំភ័យពីបុគ្គលណាមួយ បេក្ខជននោះអាចដាក់ពាក្យបណ្ដឹងស្របតាមច្បាប់បោះឆ្នោតបាន។ ប្រភព៖ AMS
ព័ត៌មានសេដ្ឋកិច្ច
យោងតាមតួលេខពីការិយាល័យជំរឿនអាមេរិក ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក នៅក្នុងខែមករា ២០២២ មានទឹកប្រាក់ប្រមាណ ៨៤៧,៦ លានដុល្លារ កើនឡើង ៤៥,៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។ ប្រភព៖ AMS
អភិបាលខេត្តបន្ទាយមានជ័យ បានជួបពិភាក្សាជាមួយភាគីថៃ លើការសិក្សាពីការបើកដំណើរការបណ្ដោះអាសន្ន ច្រកអន្តរជាតិស្ទឹងបត់-បានណងអៀន ដើម្បីសម្រួលដល់ការនាំចេញនាំចូលទំនិញរវាងប្រទេសទាំង។ ប្រភព៖ BTV News
រដ្ឋាភិបាល សម្រេចពន្យារពេលលើការអនុវត្តពន្ធលើចំណេញមូលធន រហូតដល់ដំណាច់ឆ្នាំ២០២៣ ដើម្បីជំរុញការវិនិយោគឱ្យបានកាន់តែច្រើន និងសម្រួលដល់ជីវភាពរបស់ប្រជាជន ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
រដ្ឋមន្ត្រីក្រសួងអប់រំ បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាក្នុងគោលបំណងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរ និងប្ដេរជ្ញាគាំទ្ររាល់គម្រោង និងសកម្មភាពរបស់ប្រទេសឥណ្ឌានៅក្នុងវិស័យនេះ ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អង្គភាពសិទ្ធិសេដ្ឋកិច្ច និងសង្គម នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងបង្កើនកិច្ចសហការការងារជាមួយ ប.ស.ស. ដើម្បីសម្របសម្រួលកិច្ចការពារសិទ្ធិមនុស្ស សេដ្ឋកិច្ច និងសង្គមកម្ពុជា ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងប្រៃសណីយ៍ និងសមាគមសហព័ន្ធហិរញវត្ថុ និងបច្ចេកទេសវិទ្យាកម្ពុជា បានចុះអនុស្សរណៈយោគយល់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបច្ចេកវិទ្យា និងសម្រេចបានសេដ្ឋកិច្ចឌីជីថល ប្រកបដោយបរិយាបន្ន ស្ថិរភាព និងនិរន្តភាព។ ប្រភព៖ Fresh News