• By admin
  • Thursday March 17th, 2022

MORNING NEWS BRIEF [March 17, 2022]

MORNING NEWS BRIEF [March 17, 2022]

MORNING NEWS BRIEF [March 17, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងសុខាភិបាល សម្រេចលុបចោលលក្ខខណ្ឌធ្វើតេស PCR និងធ្វើតេសរហ័ស ចំពោះអ្នកដំណើរពីបរទេសចូលមកកម្ពុជាតាមរយៈផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ប្រភព៖ AMS News
  2. ក្រសួងសាធារណការ និងធនគារពិភពលោក បានជួបពិភាក្សាការងារ និងបង្ហាញសុទិដ្ឋិនិយមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៣៧ ដែលមានទឹកប្រាក់សរុប ២.៤០០ លានដុល្លារ ក្នុងរយៈពេល ០២ ខែដំបូងនៃឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. គណបក្សប្រជាជា លើកឡើងថា ភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជា ស្ថិតក្នុងការសម្រេចចិត្តរបស់ប្រជាជន និងមិនផ្អែកលើការទទួលស្គាល់ពីប្រទេសលោកខាងលិចឡើយ។ ប្រភព៖ ខ្មែរថាមស៍
  2. ធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ប្ដេជ្ញាបន្តគាំទ្រកម្ពូជា ក្នុងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដើម្បីប្រែក្លាយប្រទេសជាប្រទេសជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. កងទ័ពស្វ័យការពារជើងទឹកជប៉ុន បានធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពសមុទ្ររាម ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តការល្អផ្នែកវិស័យោធារវាងកម្ពុជា-ជប៉ុន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្ដេជ្ញាពង្រឹងកិច្ចព្រមព្រៀងសេដ្ឋកិច្ចពាណិជ្ជកម្មសេរី និងពន្លឿនការអនុវត្ត RCEP ដើម្បីស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យប្រើប្រាស់ «សៀវភៅមគ្គុទេសក៍ ស្ដីពីការចរចារពាណិជ្ជកម្មសម្រាប់កម្ពុជា» ដើម្បីជំរុញការធ្វើសមាហ-រណកម្ម និងការធ្វើពិពិធកម្មទីផ្សារនាំចេញ។​ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តម្លៃប្រេងសាំងអាចនឹងចុះមកវិញ នៅពេលដែលសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន នឹងត្រូវបានបញ្ចប់។​ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ 
ព៍ត៌មានសង្គម
  1. អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) គាំទ្រយុទ្ធនាការអក្ខរកម្មហិរញ្ញវត្ថុសម្រាប់ស្រ្តី ដែលបង្កប់នូវសារសំខាន់ៗ ស្ដីពីការសម្រេចចិត្ត និងទំនួលខុសត្រូវលើហិរញ្ញវត្ថុ។ ប្រភព៖  ខ្មែរថាមស៍
  2. ក្រសួងបរិស្ថាន ជំរុញការអភិរក្សវប្បធម៌ និងបរិស្ថាននៅខេត្តបន្ទាយមានជ័យ និងកំពុងកំណត់ទីតាំងចំនួន ១០កន្លែងសម្រាប់ធ្វើការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងមហាផ្ទៃ បានជួបពិភាក្សា ជាមួយអង្គការសិទិ្ធមនុស្សរបស់ UN នៅកម្ពុជា ដើម្បីជំរុញ​ឱ្យមានការចរចារក្នុងចំណោមភាគីវិវាទការងាររវាងអតីតបុគ្គលិក និងក្រុមហ៊ុនណាហ្ហាវើលដ៏។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍