• By admin
  • Friday March 18th, 2022

MORNING NEWS BRIEF [March 18, 2022]

MORNING NEWS BRIEF [March 18, 2022]

MORNING NEWS BRIEF [March 18, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. នាយករដ្ឋមន្ត្រីជប៉ុន​ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២០-២១ ខែមីនា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាលើបញ្ហាផ្សេងៗក្នុងតំបន់ និងអន្តរជាតិ។ ប្រភព៖ ខ្មែរថាមស៍
  3. អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តអាករលើតម្លៃបន្ថែម (VAT) លើប្រតិបត្តិការពារណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ខណៈដែលមានក្រុមហ៊ុនបរទេសមួយចំនួនបានចុះបញ្ជីរួច។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានទទួលពាក្យបណ្ដឹងសរុបចំនួន ១៦៦បណ្ដឹង ដែលជាបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធជាមួយបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀនដែលមិនចេះអក្សរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោស លោក សម រង្ស៊ី និងមនុស្សចំនួន ០៦នាក់ផ្សេងទៀតឱ្យជាប់ពន្ធនាគារម្នាក់ ១០ឆ្នាំ ក្រោមបទចោទចំនួន ០៣។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានបញ្ចប់កិច្ចប្រជុំចង្អៀតលើកទី២៨​ ដោយយល់ព្រមលើផែនការការងារសម្រាប់ឆ្នាំ២០២២ ក្នុងការកំណត់អាទិភាពឆ្ពោះទៅរកការស្ដារសេដ្ឋកិច្ចក្នុងតំបន់។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងពាណិជ្ជកម្ម បានពិភាក្សាចុងក្រោយលើផែនការយុទ្ធសាស្រ្តទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការអនុវត្ត FTA មុននឹងដាក់ជូនអន្តរក្រសួងពាក់ព័ន្ធចំនួន ១៥ ដើម្បីពិនិត្យ និងសម្រេច។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. កម្ពុជា-ចិន បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមុខងារសារធារណៈដើម្បីពង្រឺងគុណភាពនៃវិស័យមុខងារសាធារណៈ។​ ប្រភព៖ AMS News
  3. ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់កូរ៉េខាងត្បួង មានទំហំទឹកប្រាក់ប្រមាណ ៦៤,៥លានដុល្លារ ក្នុងរយៈពេល ០២ខែដំបូងដែលជាការធ្លាក់ចុះ ០,៨% បើធៀបនឹងខែដដែលកាលពីឆ្នាំមុន។​ ប្រភព៖ ខ្មែរថាមស៍ 
ព៍ត៌មានសង្គម
  1. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទោះជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ​ កម្ពុជាមានស្បៀងសម្រាប់បម្រុងទុករហូតដល់ទៅ ៥លានតោន។ ប្រភព៖ AMS News
  2. ក្រសួងទេសចរណ៍ បានណែនាំដល់មន្ត្រីជំនាញ ស្ដីពីការអនុវត្តផែនការយុទ្ធាសាស្រ្ត ស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងគោលនយោបាយជំរុញទេសចរណ៍ផ្ទៃក្នុង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអង្គការ Asia Foundation បន្តរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងអំឡុងនៃវិបត្តិជំងឺកូវិដ១៩។ ប្រភព៖ ភ្ទីភ្នាក់ងារសារព័ត៌មានកម្ពុជា