MORNING NEWS BRIEF [March 21, 2022]

MORNING NEWS BRIEF [March 21, 2022]

MORNING NEWS BRIEF [March 21, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងជប៉ុន បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាព ក្នុងប្រទេសមីយ៉ាន់ម៉ា និងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងការនាំចូលអាវុធចូលទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. ចិន សន្យាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជាចំនួន ២០លានដូសបន្ថែមទៀត ខណៈចិនគ្រោងនឹងផ្តល់ជំនួយដើម្បីបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជាផងដែរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ 
  3. ជប៉ុន និងកម្ពុជា បានចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួនពីរ គឺ គម្រោងផ្តល់ថាមពលដោយបរិយាប័ន្ននៅទីជនបទ និងការពង្រឹងតម្លាភាព និងគណនេយ្យភាពរបស់រដ្ឋបាលមូលដ្ឋាន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. ជប៉ុន និងកម្ពុជា នឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រមួយកម្រិតទៀត ខណៈប្រទេសទាំងពីរនឹងរៀបចំខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូត ៧០ឆ្នាំ និង ១០ឆ្នាំនៃដៃគូយុទ្ធសាស្ត្រ។ ប្រភព៖ AMS News 
  2. ចិន បានបញ្ជាក់ពីការគោរពការសម្រេចចិត្តរបស់កម្ពុជាលើបញ្ហាអ៊ុយក្រែន ខណៈកម្ពុជាបានទាមទារឱ្យរុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែន និងជំរុញឱ្យមានចរចាដោយសន្តិវិធី។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  3. កម្ពុជា និងវៀតណាម នឹងបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍មួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅតាមព្រំដែន និងចូលរួមដោះស្រាយបញ្ហាដែលកើតមាន ឱ្យទាន់ពេលវេលា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ភាគីជប៉ុន បានបង្ហាញការកោតសរសើរចំពោះការអភិវឌ្ឍប្រព័ន្ធទូរទាត់ «បាគង» ដែលជានវានុវត្តន៍ មានតួនាទីជាប្រព័ន្ធទូទាត់ប្រាក់ឆ្អឹងខ្នង និងឈានមុខគេក្នុងតំបន់ និងពិភពលោក។ ប្រភព៖ Fresh News 
  2. ធនាគារពិភពលោក បានវាយតម្លៃខ្ពស់ចំពោះចំណាត់ការមានប្រសិទ្ធភាពរបស់កម្ពុជាក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩ និងបន្តលើកទឹកចិត្តរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគលើវិស័យអប់រំ។ ប្រភព៖ AMS News 
  3. សភាពាណិជ្ជកម្មកម្ពុជា អះអាងថា នៅក្នុងឆ្នាំ២០២២ កម្ពុជានឹងមានសន្ទុះអ្នកវិនិយោគបរទេសច្រើនជាងឆ្នាំកន្លងទៅ ដោយសារការបើកប្រទេស និងវិស័យអាទិភាពឡើងវិញ។​ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ 
ព៍ត៌មានសង្គម
  1. រដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ៦០លានដុល្លារ ដើម្បីដោះស្រាយផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលនឹងទទួលបានសមិទ្ធផលតាមផែនការដែលគ្រោងទុក។ ប្រភព៖ AMS News
  2. អគ្គស្នងការនគរបាលជាតិ បានណែនាំស្នងការរាជធានី-ខេត្ត ឱ្យផ្តល់ការបណ្ដុះបណ្ដាលកងកម្លាំងប្រជាការពារ អំពីវិន័យ សីលធម៌ និងអាកប្បកិរិយា​ក្នុងការបំពេញការងារ។ ប្រភព៖ សារព័ត៍មានថ្មីៗ
  3. រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានថ្លែងថាយុវជនជាចលករយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាការពារ សន្តិភាព និងការអភិវឌ្ឍ ដែលយុវជនជំនាន់មុន បានខិតខំតស៊ូស្វែងរកយ៉ាងលំបាក។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា