MORNING NEWS BRIEF [MARCH 21, 2023]
MORNING NEWS BRIEF [MARCH 21, 2023]
MORNING NEWS BRIEF [MARCH 21, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday March 21st, 2023
Tuesday March 21st, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបដល់អង្គទូតបរទេស និងដៃគូអភិវឌ្ឍន៍នានាថាប្រទេសដែលមានផ្ទៃក្នុងមិនយល់គ្នាគឺជាហានិភ័យក្នុងការធ្វើកំណែទម្រង់ប្រទេសជាតិ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ០៨ចំណុចដើម្បីជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ឱ្យបានជោគជ័យ។ ប្រភព៖ ខ្មែរថាមស៍
FAO បានប្តេជ្ញានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក្នុងការគាំទ្រការអភិវឌ្ឍក្នុងវិស័យកសិកម្ម និងកែលម្អប្រព័ន្ធស្បៀងអាហារនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
នាវាកងទ័ពជើងទឹករបស់ប្រទេសចិន បានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និត និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនកិច្ចសិក្សានៅប្រទេសបារាំងដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍អំពីដំណើរការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ។ ប្រភព៖ Fresh News
កម្ពុជា និងឡាវ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខនៅតាមព្រំដែនដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
សម្តេចតេជោ បានថ្លែងថាចំណូលថវិកាជាតិត្រូវប៉ាន់ស្មានថាអាចនឹងមានរហូតដល់ ៣២.៩៣៦ប៊ីលានរៀល និងការចំណាយថវិកាជាតិប្រមាណ៤១.៥៣៧ប៊ីលានរៀលសម្រាប់ឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុវត្តគម្រោងវិនិយោគចំនួន០៣បន្ថែមដែលមានទំហំទឹកប្រាក់ប្រមាណ១៦,២លានដុល្លារ និងបង្កើតឱកាសការងារចំនួន៣ពាន់កន្លែង។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានដាក់ចេញនូវការងារអាទិភាពចំនួន១៨ចំណុចដើម្បីជំរុញកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមានប្រសិទ្ទភាព។ ប្រភព៖ Fresh News
ព័ត៌មានសង្គម
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះសន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការក្នុងខែតុលាឆ្នាំ២០២៣។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
កូរ៉េខាងត្បូង បានចូលរួមវិភាគទានចំនួន ១០លានដុល្លារតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ឆ្នាំ២០២១-២០២៥ សម្រាប់ការបោសសម្អាតមីនក្នុងខេត្តចំនួន៣។ ប្រភព៖ Fresh News
ក្រសួងសាធារណការ បានបញ្ជាក់ថាគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិកម្ពុជា និងថៃ ស្ទឹងបត់-បានណនអៀង សម្រេចបានជាង ៨០% ត្រឹមពាក់កណ្តាលខែមីនានៃឆ្នាំ២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា