• By admin
  • Tuesday March 22nd, 2022

MORNING NEWS BRIEF [March 22, 2022]

MORNING NEWS BRIEF [March 22, 2022]

MORNING NEWS BRIEF [March 22, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ប្រសិតពិសេសរបស់អាស៊ាន បានចូលជួបសវនាការជាមួយអ្នកដឹកនាំរបស់មីយ៉ាន់ម៉ា និងពិភាក្សាលើការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកឆ្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ ប្រភព៖ AMS News
  2. កម្ពុជា និងអារ៉ាប៊ីសាអ៊ូឌីត បេ្តជ្ញាពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍  
  3. ជប៉ុន នឹងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ឱ្យក្លាយជាកំពង់ផែដ៏មានសក្តានុពលសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តពង្រឹងបន្ថែម និងត្រូវផ្តល់តំណែង ឬឋានន្តរសកិ្ដជូនមន្ត្រី ដែលមានចំណេះដឹង និងសមត្ថភាពក្នុងការបម្រើប្រជាជន។ ប្រភព៖ ស៊ីស៊ីថាមស៍
  2. រដ្ឋាភិបាល ដាក់ឱ្យប្រើប្រាស់នូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិដំណាក់កាលទី២ ២០២១-២០៣០ ដើម្បីធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងមហាផ្ទៃ បានទទួលយកការព្រួយបារម្ភ និងសំណើរបស់គណបក្សភ្លើងទៀន ជុំវិញករណីចាប់ខ្លួនសកម្មជនគណបក្ស និងការប្រមូលភស្តុតាងលើការជាប់ពាក់នឹងលោក សម រង្ស៊ី។ ប្រភព៖ ខ្មែរថាមស៍ 
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា កំពុងសិក្សាលទ្ធភាពសម្រាប់ការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារជប៉ុន ស្របពេលដែលការនាំចេញម្រេចរបស់កម្ពុជាទៅប្រទេសជប៉ុនស្ថិតត្រឹម ១០តោន ក្នុងឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍ 
  2. ក្រសួងសេដ្ឋកិច្ច បានដាក់អនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង  និងកាបូបកម្ពុជា ២០២២-២០២៧» ដើម្បីស្តារសេដ្ឋកិច្ច និងអភិវឌ្ឍវិស័យឧស្សាហកម្ម។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យអាជ្ញាធរដែនដីពិនិត្យ និងអន្តរាគមន៍មិនឱ្យកន្លែងលក់សាំងផ្អាកលក់សាំង ដើម្បីឆ្លៀតឱកាសដំឡើងតម្លៃប្រេងសាំងហួសពីការកំណត់របស់ក្រសួង។ ប្រភព៖ កោះសន្តិភាព 
ព៍ត៌មានសង្គម
  1. ក្រសួងអប់រំ និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើគម្រោងស្តីពីផែនការគោលសម្រាប់ភាសាបារាំងប្រកបដោយគុណភាពនៅថ្នាក់ចំណេះដឹងទូទៅ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. មន្ទីរពេទ្យមិត្តភាពកម្ពុជា – ចិនដែលជាចំនួយឥតសំណងរបស់រដ្ឋាភិបាលចិន នឹងដើរតួនាទីសំខាន់ លើកកម្ពស់គុណភាពសេវាថែទាំ និងអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យសុខាភិបាល។ ប្រភព៖ ខ្មែរថាមស៍
  3. ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានមកទស្សនាបាតុភូតសមរាត្រី ឬថ្ងៃរះចំប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត ជាបាតុភូតកម្រដែលកើតឡើងតែពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ប្រភព៖ ខ្មែរថាមស៍