MORNING NEWS BRIEF [MARCH 22, 2023]

MORNING NEWS BRIEF [MARCH 22, 2023]

MORNING NEWS BRIEF [MARCH 22, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ បានថ្លែងថា កម្ពុជាមិនចូលរួមក្នុងសកម្មភាពណាដែលបំផ្លាញដល់ប្រទេសណាមួយនោះទេដោយសារតែប្រទេសទាំងអស់ត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. កម្ពុជា បានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីគាំទ្រដល់ពហុភាគីនិយម និងការកសាងសហគមន៍ដែលមានអនាគតរួមគ្នាប្រកបដោយសន្តិភាព និងវិបុលភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបញ្ជាក់ថា អ្នកសង្កេតការណ៍ចំនួន ១០ប្រទេស នឹងចូលរួមសង្កេតមើលសកម្មភាពសមយុទ្ធនាគមាស ឆ្នាំ២០២៣រវាងកងទ័ពកម្ពុជា និងចិន។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានណែនាំដល់គណបក្សនយោបាយឱ្យគោរពតាមបទបញ្ជា និងនីតិវិធីច្បាប់ចំពោះការដង្ហែក្បួនឃោសនាសម្រាប់ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងទើបបង្កើតថ្មី។ ប្រភព៖ AMS News 
  2. កម្ពុជា បានបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៣ កម្ពុជា-ចិន​ គឺជាការពង្រឹងសមត្ថភាពកងទ័ពក្នុងការការពារសន្តិសុខ និងមនុស្សធម៌ និងមិនបានគំរាមកំហែងដល់ប្រទេសណាឡើយ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលរាជធានីភ្នំពេញក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុងដែលរួមចំណែកដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈល្អ បានធ្វើឱ្យរដ្ឋាភិបាលកាត់បន្ថយការខ្ចីបំណុលក្រៅប្រទេសដែលមានតែជាង ២០% នៃថវិកាជាតិ។ ប្រភព៖ Fresh News 
  2. រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើក្រុមហ៊ុន Agrostudies ពិនិត្យលទ្ធភាពនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអ៊ីស្រាអែលក្នុងតម្លៃខ្ពស់ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. FAO នឹងចាប់ផ្តើមអនុវត្តគម្រោងថ្មីៗ ក្រោមការសហការជាមួយក្រសួងកសិកម្ម ដែលមានកញ្ចប់ថវិកាសរុបជាង ៦៥លានដុល្លារ ដើម្បីគាំទ្រការកសាងប្រព័ន្ធកសិកម្មដែលមានប្រសិទ្ធភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. អាជ្ញាធរមីន បានប្រកាសខេត្តតាកែវ ជាខេត្តអស់មីនទី១១ ក្រោម​គម្រោង​សម្តេច​តេជោ​សម្រាប់​សកម្មភាព​មីន​ «ផ្តល់​ដី​សុវត្ថិភាព​ បង្កើត​ស្នាម​ញញឹម​»។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋមន្ត្រីក្រសួងការងារ បានស្នើដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាពដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួង​បរិស្ថាន និងអង្គការអភិរក្សអន្តរជាតិ នឹងជំរុញទីផ្សារលក់ឥណទានកាបូននៅក្នុងតំបន់ព្រៃឡង់ដើម្បីរកចំណូលសម្រាប់អភិរក្ស និងអភិវឌ្ឍតំបន់ការពារធម្មជាតិ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍