ព័ត៌មានសំខាន់ៗ
- សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាតំណាងកម្ពុជាប្រចាំ UN ប្រកាន់គោលជំហរប្រឆាំងនឹងការឈ្លានពានលើអ៊ុយក្រែន ព្រោះ វាជាការបំពានរបស់ប្រទេសធំ លើប្រទេសតូច។ ប្រភព៖ Fresh News
- សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្នុងនាមប្រធានអាស៊ាន កម្ពុជាចង់បានការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើងវិញក្នុងគ្រាកំពុងរៀនរស់នៅជាមួយវិបត្តិកូវីដ១៩។ ប្រភព៖ កោះសន្តិភាព
- ក្រសួងសាធារណការ សង្ឃឹមថានឹងមានស្ថានីយ៍សាករថយន្តអគ្គិសនីនៅតាមស្ថានីយ៍ឥន្ធនៈ យ៉ាងហោចណាស់ចំនួន ១០នៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០២២នេះ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
- នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន បានឯកភាពពង្រឹងកិច្ចសហ-ប្រតិបត្តិការលើវិស័យសន្តិសុខបន្ថែមទៀត តាមរយៈការធ្វើទស្សនកិច្ចជាបន្តបន្ទាប់របស់ភាគីទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
- ប្រេសិតពិសេសប្រធានអាស៊ានបានជួបជាមួយរដ្ឋមន្រ្តីរបស់មីយ៉ាន់ម៉ាចំនួនបីនាក់ ក្រោយបានចូលជួបសម្ដែងការគួរសមជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង។ ប្រភព៖ ខ្មែរថាមស៍
- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាល់ពេលបោះឆ្នោតម្តងៗតែងតែមានការរិះគន់លើដំណើរការរៀបចំ ខណៈការរិះគន់ទាំងនោះកើតចេញពីគណបក្សចាញ់ឆ្នោតតែប៉ុណ្ណោះ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មានសេដ្ឋកិច្ច
-
ធនាគារពិភពលោក និងកម្ពុជា បានពិភាក្សាគ្នាអំពីការងើបឡើងវិញនៃសេដ្ឋកិច្ច និងការវិនិយោគក្នុងវិស័យអប់រំ ដើម្បីបង្កើនការវិនិយោគ។ ប្រភព៖ ខ្មែរថាមស៍
- ក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ បានចេញប្រកាសអន្តរក្រសួងកំណត់រូបមន្តសម្រាប់កែសម្រួលតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។ ប្រភព៖ Fresh News
- រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងថា រាជរដ្ឋាភិបាលត្រូវការវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីជួយជ្រោម- ជ្រែងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
- កម្ពុជា បានចាប់ផ្ដើមយុទ្ធនាការជាតិអប់រំក្រោមប្រធានបទ «វីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ដែលឆ្លងលឿនជាងមុនអាចបង្កឱ្យមានហានិភ័យដល់អ្នកនិងគ្រួសារ»។ប្រភព៖ សារព័ត៏មានថ្មីៗ
- ក្នុងរយៈពេលពេញមួយខែកុម្ភៈ សមត្ថកិច្ចថៃបានចាប់បញ្ជូនពលករខ្មែរមកកាន់កម្ពុជាជាង ៥ពាន់នាក់ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ប្រភព៖ BTV News
- នាយកប្រចាំតំបន់របស់ World Bank បានសរសើរកម្ពុជា ក្នុងការចូលរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ជាពិសេសការដាក់ចេញគោលនយោបាយអព្យាក្រឹត្យកាបូន។ ប្រភព៖ AMS News